នាយកក្លឹប Juventus លោក Maurizio Arrivabene បានចេញមុខច្រានចោល ជុំវិញឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United ។ ជាក់ស្តែង គ្រូបង្វឹកបណ្ដោះអាសន្នរបស់ United លោក Ralf Rangnick បានបង្ហាញកាលពីខែមុនថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានស្នើសុំចាកចេញពីក្លឹប បន្ទាប់ពីមិនសូវទទួលបានឱកាសលេងទៀងទាត់ ។ ដោយឡែក Juventus ត្រូវបានគេជឿថាជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀត ដូចជា Barcelona, Sevilla, Newcastle United និង Tottenham Hotspur ដែលបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករសញ្ជាតិបារាំង ។ ...

ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ នឹងរៀបចំផ្តល់ឲ្យខ្សែប្រយុទ្ធ Kylian Mbappe ក្លាយជាកីឡាករ ដែលអាចរកចំណូលបានច្រើនជាងគេរបស់ក្លឹប ដោយនាំមុខទាំង កីឡាករ Lionel Messi និង Neymar ដើម្បីទាក់ចិត្តរូបគេឲ្យស្នាក់នៅក្លិបបន្តទៀត ។ ជាក់ស្តែងកីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតមួយ បន្ទាប់ពីផ្ទេរមកកក្លិប PSG ពីក្រុម Monaco ក្នុងឆ្នាំ ២០១៨ ប៉ុន្តែទោះជាយ៉ាងណា អនាគតរបស់គេបច្ចុប្បន្ន ហាក់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ដោយសារតែកុងត្រាកាន់តែខិតជិតផុតកំណត់ទៅហើយ ។ ដោយឡែក ក្លិប Real Madrid ត្រូវ​បាន​គេយល់ថា ជាគោលដៅដ៏ធំមួយសម្រាប់ Mbappe ដោយពួកគេនឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបារាំង ...

ថ្មីៗនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​បង្ហើបប្រាប់ពីឆ្នាំណា ​ដែលខ្លួននឹងពិចារណាចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីទទួលបានរង្វាន់មួយផ្សេងទៀត ពីសំណាក់ FIFA ។ ជាក់ស្តែងកីឡាករដែលមានវ័យ ៣៦ ឆ្នាំរូបនេះ មានអាជីពដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងពិភពបាល់ទាត់ ដោយបានឈ្នះពានរង្វាន់នៅទូទាំងទ្វីបអឺរ៉ុប ជាមួយនឹងក្រុមកំពូលៗដូចជា Manchester United, Real Madrid និង Juventus ។ ហើយនៅក្នុងចំណោមសមិទ្ធិផលទាំងនោះ ក៏រួមមានទាំងពានរង្វាន់ Champions League ចំនួនប្រាំ ពានរង្វាន់លីគចំនួន ៧ និងពានរង្វាន់ក្នុងស្រុកចំនួន ៦ ក៏ដូចជា Ballon d’Or ចំនួនប្រាំដងផងដែរ ។ ដោយឡែក ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ ...

ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងកាន់តែកៀកជិតបញ្ចប់ការចុះហត្ថលេខាលើ ខ្សែការពារ Antonio Rudiger ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីពួកគេបានផ្តល់ជូនកិច្ចសន្យា ដែលមានភាពល្អប្រសើជាង ក្រុមក្រុមតោខៀវ Chelsea សម្រាប់តារាឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ ។ ជាការពិតណាស់ Rudiger នឹងត្រូវផុតកុងត្រាបច្ចុប្បន្នរបស់គេ នៅដំណាច់រដូវកាលនេះ ហើយយោងតាមប្រភពជាច្រើនបានបង្ហាញថា រូបគេថែមទាំងបានច្រានចោល ការផ្តល់ជូនសំណើជាច្រើនលើក ពីសំណាក់ក្លិប Chelsea ទៀតផង ។ ជាក់ស្តែង ក្លឹបតោខៀវកំពុងចង់ផ្តល់ប្រាក់ឈ្នួលដល់ Rudiger ក្នុងមួយសប្តាហ៍ ប្រហែល ១៤០ ០០០ ផោន ប៉ុន្តែកីឡាករវ័យ ២៨ ឆ្នាំ ចង់បានទ្វេដង ដែលជាហេតុធ្វើឲ្យក្លិបនៅអង់គ្លេសមួយនេះ មិនអាចមានលទ្ធភាពផ្តល់ជូនបាន ...

កីឡាករក្រុមតោខៀវ Chelsea កីឡាករ Mason Mount បានលើកយកខ្សែប្រយុទ្ធ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool ថាកំពុងតែនាំមុខគេ ដើម្បីឈ្នះពានកីឡាករឆ្នើមបំផុតក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ។ ជាក់ស្តែង ថ្វីត្បិតតែក្រុមមេឃខៀវ Manchester City កំពុងតែធ្វើបានល្អខ្លាំងក៏ដោយ ប៉ុន្តែយ៉ាងណា Salah នៅតែបន្តនាំមុខ ក្នុងនាមជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ ចំនួន ១៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ លើកសម្រាប់ក្រុមហង្សក្រហម ហើយថែមទាំងបាន assist ៩ លើកបន្ថែមទៀតផងដែរ ។ ហើយមិនតែប៉ុណ្ណោះ Mount ជឿជាក់ថាកីឡាករអេហ្ស៊ីបរូបនេះ កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ ...