fbpx
Loading...
FIFA

Bale ក្លាយជាកីឡាករទី២ ដែលរកគ្រាប់បាល់ច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រ CWC

ក្រោយរកបានហេតទ្រីគ អោយ Real Madrid ទទួលបានជ័យជំនះ ទល់នឹងក្រុម Kashima Antlers ខ្សែប្រយុទ្ធ Gareth Bale បានរកគ្រាប់បាល់សរុប ៦គ្រាប់ ក្នុងប្រវត្ដិសាស្ដ្រ Club World Cup។

ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ រកគ្រាប់បាល់បើកឆាក ក្រោយលេង one-two បានយ៉ាងល្អ ជាមួយនឹងខ្សែការពារ Marcelo មុនពេលរកបានពីរគ្រាប់បន្ថែមទៀត នៅចន្លោះ៣នាទី ដើមតង់ទី២ ដែលធ្វើអោយរូបគេកាន់តែប្រកៀកនឹង Top Scorer សំរាប់ព្រឹត្តិការណ៍ប្រកួតនេះផងដែរ។

គួរបញ្ជាក់ថា អតីតខ្សែប្រយុទ្ធក្រុម Tottenham រូបនេះ រកគ្រាប់បាល់សរុបបាន៦គ្រាប់ នៅ Club World Cup បានក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីអតីតមិត្ដរួមក្រុម Cristiano Ronaldo ដែលរកបាន ៧គ្រាប់។

ហើយ Bale នឹងត្រូវជួយ Real Madrid លេងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ទល់នឹងក្រុមម្ចាស់ផ្ទះ Al Ain៕

ប្រភព៖ Marca

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker