ពត៌មានដោះដូរកីឡាករ អេស្ប៉ាញ

Bale ត្រៀមចូលខ្លួនដោះស្រាយបញ្ហាអនាគតជាមួយលោក Zidane ខណ:ក្លឹបធំនៅ PL មួយ កំពុងចាប់ចិត្តខ្លាំង

Gareth Bale ត្រៀមចូលខ្លួន ដើម្បីធ្វើការជជែកពិភាក្សាជាមួយគ្រូបង្វឹកលោក Zinedine Zidane ជុំវិញអនាគតនៅក្នុងក្រុម Real Madrid ។

Gareth Bale 

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះ បានធ្វើការរិះគន់ចំៗទៅលើក្រុម Real Madrid នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗកន្លងទៅ ដោយនិយាយថាក្លឹបអេស្ប៉ាញហាក់បានធ្វើឲ្យគេមានភាពពិបាកខ្លាំងក្នុងការចាកចេញ ខណ:គេក៏កំពុងពិចារណាចំពោះការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញផងដែរ ។

Gareth Bale

ហើយយ៉ាងណាមិញយោងតាមកាសែតអេស្ប៉ាញ Marca នាពេលថ្មីៗនេះបានរាយការណ៍ថាក្រុមបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍លើ Bale សារជាថ្មី ហើយ Real Madrid ក៏សង្ឃឹមថានឹងមានការដាក់សំណើត្រឹមត្រូវមួយ ពីសំណាក់ក្រុមរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer ។

មិនតែប៉ុណ្ណោះរបាយការណ៍ដដែលនេះបានបង្ហាញទៀតថាក្លឹប Los Blancos កំពុងរៀបចំធ្វើការពិភាក្សាមួយ ជុំវិញការសម្រេចចិត្តទៅលើអនាគតរបស់ Bale នៅពេលដែលគេត្រូវវិលត្រឡប់មកកាន់ក្លឹបវិញ ក្រោយបញ្ចប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិវេលស៍ ។

Gareth Bale

ស្របពេលជាមួយគ្នានេះដែរលោក Jose Mourinho ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បាន Bale មកកាន់ក្លឹប Tottenham ផងដែរ ប៉ុន្តែទោះជាយ៉ាងណាប្រធានក្លឹប Daniel Levy ហាក់មិនចង់ធ្វើការចំណាយទឹកប្រាក់ដ៏ច្រើនណាមួយឡើយ ៕

ប្រភព: Daily Mail 

You may also like