fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

Barca នឹងបើកចិត្ត ស្តាប់រាល់ការផ្តល់ជូនពីសំណាក់ក្លឹបដទៃ សម្រាប់តារាឆ្នើមរបស់ខ្លួនរូបនេះ

យោងតាមរបាយការណ៍មួយបានអោយដឹងថាក្រុម Barcelona សុខចិត្តអនុញ្ញាតឲ្យកីឡាករ Ivan Rakitic ចាកចេញពីក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាករ នាខែមករានេះ ។

Ivan Rakitic 

គួរបញ្ជាក់ថាអនាគតរបស់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ កំពុងស្ថិតនៅក្នុងការរំពឹងទុកយ៉ាងខ្លាំង នៅក្នុងរយ:ប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែ Rakitic បានបញ្ជាក់ថាគេកំពុងសប្បាយចិត្តជាមួយនឹងជីវិតនៅទឹកដី Nou Camp ។

Ivan Rakitic

តែទោះយ៉ាងណាបើយោងតាមសារព័ត៌មានអេស្ប៉ាញ Sport បានអោយដឹងថាពេលនេះក្លឹប Barcelona មានសំណើរចំនួនពីរនៅលើតុ សំរាប់អតីតខ្សែបម្រើរបស់ក្រុម Sevilla រូបនេះ ហើយក្រុម Juventus នៅតែមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើរូបគេ ។

Ivan Rakitic

មិនតែប៉ុណ្ណោះវាត្រូវបានគេអះអាងថាក្រុម Barca នឹងស្តាប់រាល់ការផ្តល់ជូនសម្រាប់ Rakitic នៅខែនេះ ខណ:កុងត្រាបច្ចុប្បន្នរបស់គេ នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាខាងមុខ ដោយតម្លៃផ្តាច់កុងត្រាត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១២៥ លានផោន ៕

ប្រភព: Dail Mail 

អានអត្ថបទបន្ទាប់៖ គ្រាប់ចប់ការប្រកួតភ្លាម កីឡាករ Man Utd ម្នាក់ ប្រញាប់ទៅឈររង់ចាំ Alisson ដើម្បីសុំដូរអាវ

ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Fred បានរង់ចាំវត្តមានរបស់អ្នកចាំទី Alisson របស់ក្រុម Liverpool នៅច្រកផ្លូវចូលទៅក្នុងកីឡដ្ឋាន បន្ទាប់ពីការប៉ះទង្គិចគ្នានៅទឹកដី Anfield នាពេលកន្លងទៅ ។

Fred 

គួរបញ្ជាក់ថាក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុមភ្ញៀវបិសាចក្រហម ដោយលទ្ធផល ២-០ ជាមួយនឹងគ្រាប់បាល់របស់កីឡាករ Virgil van Dijk និងកីឡាករ Mohamed Salah ។

ទន្ទឹមនឹងនេះដែរក្រោយចប់ការប្រកួតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ម្នាក់ បានចំណាយពេលឈររង់ចាំ ដើម្បីស្វាគមន៍អ្នកចាំទី Alisson របស់ Liverpool ដែលត្រូវដើរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ។

យ៉ាងណាមិញកាម៉េរ៉ានៅទីនោះបានចាប់យករូបភាពរបស់ Fred ជាមួយនឹង Alisson កំពុងធ្វើការសន្ទនាគ្នាយ៉ាងខ្លីមួយ ខណ:វាបានបង្ហាញទៀតថាខ្សែបម្រើរបស់ក្រុមបិសាចក្រហមរូបនេះ បានរង់ចាំដើម្បីសុំដោះដូរអាវជាមួយអ្នកចាំទីរបស់ក្រុម Liverpool រូបនេះ៕

Alisson

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker