fbpx
ពត៌មានដោះដូរកីឡាករអាល្លឺម៉ង់អេស្ប៉ាញ

Barca ប្រឈមមុខបាត់បង់តារាឆ្នើមខ្លួនមួយរូប ក្រោយគ្មានលទ្ធភាពផ្តល់ជូនតាមការស្នើសុំ ប្រាក់ឈ្នួលថ្មីទ្វេរដង

ក្រុម Barcelona កំពុងតែមានការរំពឹងទុកខ្ពស់ចំពោះអនាគតរបស់កីឡាករ Marc-André ter Stegen ខណ:អ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះ ចង់ក្លាយជាកីឡាករដែលទទួលបានប្រាក់ខែខ្ពស់ជាងគេមួយនៅក្នុងក្រុម បន្ទាប់ពីការបន្តកុងត្រាថ្មីនឹងត្រូវធ្វើឡើង ។

Marc-André ter Stegen 

ជាក់ស្តែង Ter Stegen ត្រូវបានគេចាត់ទុកថាជាអ្នកចាំទីដ៏ឆ្នើមម្នាក់ ក្នុងចំណោមអ្នកចាំទីឆ្នើមៗបំផុតនៅលើពិភពលោក ហើយរូបគេក៏ជាសមាជិកដែលមិនអាចខ្វះបានមួយរបស់ក្រុម Barca ផងដែរ ខណ:ក្លឹបចង់ផ្តល់ជូននូវកិច្ចសន្យាធំមួយ ដែលមានតម្លៃសក្តិសមទៅនឹងឥទ្ធពលរបស់កីឡាកររូបនេះ នៅក្នុងក្រុមផងដែរ ។

Marc-André ter Stegen

ប៉ុន្តែទោះជាយ៉ាងណាបើយោងតាមកាសែត ‘Sport’ បានរាយការណ៍ថាការពិភាក្សារវាងក្លឹប និងអ្នកចាំទីរូបនេះចំពោះកុងត្រាថ្មី​ ហាក់មិនទាន់ទទួលបានផ្លែផ្កានោះទេ ដោយសារតែការទាមទាររបស់ Ter Stegen មានចំនួនច្រើនពេក ពោលគឺគេចង់បង្កើនប្រាក់ខែទ្វេដង ពីលើអ្វីដែលគេទទួលបាននៅពេលបច្ចុប្បន្ននេះ ។

មិនតែប៉ុណ្ណោះរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថាក្លឹប Barca បានចូលជួបពិភាក្សាជាមួយ Stegen ចំនួន ៥ ដងមកហើយ ខណ:ក្លឹបយក្សនៅ La Liga មួយនេះ មានបំណងចង់ផ្តល់ជូនតាមការចង់បានរបស់តារាឆ្នើមរូបនេះ ប៉ុន្តែដោយសារតែវិបត្តិហិរញ្ញវត្ថុ ដែលកំពុងកើតមានឡើង ដោយសារវីរុសឆ្លងកូវីដ១៩ ជាហេតុធ្វើឲ្យក្លឹប មិនអាចធ្វើឲ្យប្រាក់ឈ្នួលរបស់កីឡាករណាម្នាក់កើនឡើងច្រើនបានទេ ។

លើសពីនេះក្លឹប Bayern Munich ក៏ត្រូវបានគេរាយការណ៍ផងដែរថា កំពុងតាមដានស្ថានភាពរបស់ Stegen ជាមួយក្លឹប Barca ចំពេលពួកគេកំពុងត្រៀមជះលុយធំ ដើម្បីស្វែងរកអ្នកមកជំនួសដំណែងដ៏សក្តិសមមួយសម្រាប់កីឡាករ  Manuel Neuer នៅរដូវក្តៅខាងមុខនេះ ៕​

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ មកស្គាល់តារាកំពូលៗទាំង ១០ រូប មិនធ្លាប់ភ្លក់រសជាតិឈ្នះពានរង្វាន់ Premier League នៅក្នុងអាជីពខ្លួន

មិនដូចក្របខ័ណ្ឌកំពូលៗផ្សេងទៀតរបស់អឺរ៉ុបទេ ការឈ្នះពានរង្វាន់ Premier League ត្រូវបានកីឡាករដែលប្រកបអាជីពនៅអង់គ្លេស ចាត់ទុកថាមានតម្លៃជាងពានរង្វាន់អ្វីៗទាំងអស់ នៅក្នុងអាជីពរបស់ពួកគេ ។

Steven Gerrard

ជាក់ស្តែង Premier League ត្រូវបានគេទទួលស្គាល់ថាជាក្របខ័ណ្ឌ ដែលពោពេញទៅដោយក្រុមកំពូលៗ និងមានការប្រកួតប្រជែងខ្លាំងបំផុត អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ។

ហើយយ៉ាងណាមិញមានកីឡាករកំពូលៗមួយចំនួន ដែលមិនមានឱកាសដើម្បីលើកពានរង្វាន់ក្របខ័ណ្ឌកំពូលនេះនោះទេ  បើទោះបីជាពួកគេត្រូវបានគេចាត់ទុកថាជាកីឡាករលេចធ្លោបំផុត និងធ្លាប់បានប្រកបអាជីពជាមួយក្លឹបកំពូលនៅទីនោះផងដែរ ។

Gareth Bale

ជាក់ស្តែងខាងក្រោមនេះជាបញ្ជីឈ្មោះតារាកំពូលទាំង ១០ រូប ដែលមិនធ្លាប់ស្គាល់រសជាតិឈ្នះពានរង្វាន់លីគកំពូលរបស់អង់គ្លេសម្តងណាឡើយ នៅក្នុងអាជីពរបស់ពួកគេ ។

Steven Gerrard

Matt Le Tissier

Gianfranco Zola

Fernando Torres

Luis Suarez

Gareth Bale

Xabi Alonso

Sami Hyypia

David Ginola

Marcel Desailly

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker