fbpx
បារាំងពត៌មានដោះដូរកីឡាករអេស្ប៉ាញ

Barca សម្លឹងឃើញខ្សែប្រយុទ្ធនៅ Ligue 1 ម្នាក់ ជាជម្រើសទី២ បើបរាជ័យក្នុងការនាំយក Martinez

ក្លឹប Barcelona សម្លឹងឃើញខ្សែប្រយុទ្ធ Moussa Dembele ជាជម្រើសទី២ សម្រាប់គោលដៅខ្សែប្រយុទ្ធ បន្ទាប់ពីតារាឆ្នើម Lautaro Martinez បន្ទាប់ពីកីឡាកររបស់ក្រុម Lyon បានបង្ហាញទម្រង់លេងល្អនៅ Ligue 1 ក្នុងរដូវកាលនេះ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Dembele ជាកីឡាករម្នាក់ដែល Barca ចង់បានសម្រាប់ការដោះដូរនៅរដូវក្ដៅខាងមុខនេះ ហើយតម្លៃរបស់ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ ត្រូវបានកំណត់ប្រមាណ៦០លានអឺរ៉ូ។

ការចុះហត្ថលេខា Dembele មិនមែនជារឿងងាយស្រួលនោះទេ ស្របពេលដែល Barca មានគូប្រជែងដែលចង់បានខ្សែប្រយុទ្ធរូបនេះគឺ Manchester United។ គ្រូបង្វឹក Ole Gunnar Solskjaer មានការចាប់អារម្មណ៍ចង់បានកីឡាករលេខ៩ សម្រាប់រដូវកាលបន្ទាប់ ហើយលោកបានប្រាប់ឲ្យក្លឹបទិញយកតារាឆ្នើមរបស់ Lyon រូបនេះ។

គួររំឮកថា Dembele ធ្លាប់លេងឲ្យក្លឹប Paris Saint-Germain កាលនៅពីក្មេង ប៉ុន្ដែរូបគេបានផ្ទេរទៅ Fulham នៅក្នុងឆ្នាំ ២០១៣។ បន្ទាប់មករូបគេបានផ្លាស់ទៅចូលរួមជាមួយ Celtic ដោយរកគ្រាប់បាល់បាន ២៦គ្រាប់ នៅក្នុង៥៥ប្រកួត។

ហើយក្លឹប Lyon បានចំណាយប្រមាណ២២លានអឺរ៉ូ ដើម្បីនាំយករូបគេត្រលប់មកទឹកដីបារាំងវិញ នៅឆ្នាំ ២០១៨៕

ប្រភព៖ SPORT

អានអត្ថបទបន្ទាប់៖ Lewandowski ទទូចចង់ឲ្យក្រុម Bayern ចុះហត្ថលេខាលើតារាកំពូលនៅ PL រូបនេះ មកកាន់ក្លឹបឲ្យបានឆាប់ៗ

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich បានបង្ហើបឲ្យដឹងថារូបគេចង់ឲ្យក្លឹបយក្សនៅក្របខ័ណ្ឌ Bundesliga មួយនេះ ធានានូវការចុះហត្ថលេខាលើតារាឆ្នើម Leroy Sane របស់ក្រុម Manchester City ឲ្យបាន នៅរដូវក្តៅខាងមុខនេះ ។

Robert Lewandowski

គួរបញ្ជាក់ផងដែរថា Sane មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរមកលេងនៅក្រុម Bayern ខណ:កីឡាករ Lewandowski ជឿជាក់ថាខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះ នឹងក្លាយជាកម្លាំងបន្ថែមដ៏ល្អប្រសើ ប្រសិនបើគេអាចចូលរួមជាមួយក្រុមរបស់គេនោះ ។

Leroy Sane

យ៉ាងណាមិញ ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Goal កីឡាករ Lewandowski បាននិយាយថា  ៖ ” វាមានការប៉ាន់ស្មានច្រើនចំពោះការផ្លាស់ប្តូរមួយនេះ ។ ខ្ញុំអាចនិយាយបានថា Sane គឺជាកីឡាករដ៏ឆ្នើមម្នាក់ ដោយគាត់មានជំនាញខ្ពស់ ដែលអាចចុះសម្រុងគ្នាបានយ៉ាងល្អជាមួយមិត្តរួមក្រុមរបស់គាត់ ” ។

Leroy Sane

គេបន្តទៀតថា ៖ ” មិនត្រឹមតែនៅក្នុងក្របខ័ណ្ឌ Premier League ឬ Champions League នោះទេ យើងបានមើលឃើញពីអ្វីដែល Sane អាចធ្វើបាននៅក្នុងក្របខ័ណ្ឌ Bundesliga ជាមួយក្រុម Schalke ផងដែរ ។ គាត់ពិតជាអាចជួយយើងរកដំណោះស្រាយថ្មីៗ ជាពិសេសនៅក្នុងការប្រកួតរបស់ពួកយើង ” ៕

Leroy Sane

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker