fbpx
UEFAបាល់ទាត់អឺរ៉ុប

Barcalona ទទួលបានដំណឹងល្អមួយពីក្រុម Inter Milan មុនត្រូវប៉ះគ្នា នៅក្នុងពាន UCL យប់នេះ

អ្នកចាត់ការទូទៅលោក Antonio Conte បាននិយាយថាខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan កីឡាករ Romelu Lukaku នឹងត្រូវអវត្តមាន ក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Barcelona នារាត្រីនេះ ដោយសារតែរងរបួសសាច់ដុំភ្លៅ ។

កីឡាករ Romelu Lukaku

ជាក់ស្តែងកីឡាករ Lukaku ដែលត្រូវបានចុះហត្ថលេខាក្នុងតម្លៃខ្លួនប្រមាណ ៧២ លានផោនពីក្លិបបិសាចក្រហម Manchester United កាលពីរដូវក្តៅរូបនេះ កំពុងឈរនៅលើគេ ក្នុងនាមអ្នករកគ្រាប់ច្រើនជាងគេក្នុងក្របខណ្ឌ Serie A រួមជាមួយខ្សែបម្រើ Stefano Sensi ដោយរកបាន ៣ គ្រាប់ ។

កីឡាករ Romelu Lukaku

ប៉ុន្តែទោះយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សុិករូបនេះ និងមិនអាចជួយក្រុម Inter សម្រាប់ការប្រកួតទល់ក្រុម Barca បានទេ ខណ:ដែលលោក Conte បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានថា ៖ “ Romelu មិនបានធ្វើដំណើរជាមួយពួកយើងទេ ពីព្រោះគាត់មានបញ្ហាបន្តិចបន្តួច ជាមួយនឹងភ្លៅរបស់គាត់” ។

កីឡាករ Romelu Lukaku

លោកបន្តទៀតថា ៖ ” វាជាបញ្ហាដែលគាត់មានប្រហែល ១០ ថ្ងៃមកហើយ ប៉ុន្តែការពិនិត្យមួយបានបង្ហាញថាវាមិនមានអ្វីធ្ងន់ធ្ងរទេ ។ យើងពិតជាមានអារម្មណ៍ធូរស្បើយពីបញ្ហានេះ ប៉ុន្តែយើងមិនចង់ប្រថុយប្រថានដាក់គាត់ឲ្យចូលលេងនោះទេ ” ៕

ប្រភព: Daily Mail 

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker