fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

Barcelona ចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះហត្ថលេខាលើតារាឆ្នើម La Liga រូបនេះ ចូលក្រុម

បើទោះបីមានរបាយការណ៍ពី ‘TVE’ បានបញ្ជាក់ថាក្រុម Barcelona ខិតជិតឈានដល់កិច្ចព្រមព្រៀង ក្នុងការចុះហត្ថលេខាលើកីឡាករ Willian José ក៏ដោយ ប៉ុន្តែរបាយការណ៍ពី Sport បានលើកឡើងផ្ទុយស្រឡះពីនេះ នឹងពន្យល់ថា Barca បានបដិសេធចំពោះការព្យាយាមនាំយកខ្សែប្រយុទ្ធក្រុម Real Sociedad មក Camp Nou ។​

Willian José

ជាក់ស្តែង Barcelona នៅតែបន្តស្វែងរកជម្រើសថ្មីបន្ថែមទៀត ក្រោយពីកីឡាករ Ousmane Dembélé នឹងត្រូវអវត្តមានរយៈពេល ៦ ខែ ខណ:ដែលរបាយការណ៍កន្លងទៅបានបញ្ជាក់ថាក្លឹបយក្សនៅអេស្ប៉ាញនេះ បានកំណត់យកកីឡាករ José ជាគោលដៅអាចទៅរួចមួយសម្រាប់ពួកគេ ។

Willian José

ហើយយ៉ាងណាមិញកាលពីពេលកន្លងទៅ TVE បានធានាថា ពេលនេះក្រុម Barca បានឈានដល់កិច្ចព្រមព្រៀង ជាគោលការណ៍ជាមួយក្រុម Real Sociedad រួចរាល់សម្រាប់ Jose ដែលមានតម្លៃ ៣៥ លានអឺរ៉ូ ។

Willian José

ប៉ុន្តែទោះយ៉ាងណារបាយការណ៍ថ្មីចុងក្រោយមួយពី Sport បានលើកឡើងផ្ទុយទាំងស្រុងពីប្រភពដែលបានរៀបរាប់ខាងលើ ដោយបញ្ជាក់ថាក្រុម Barca បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើ  Willian José នៅចុងបញ្ចប់រដូវកាលនេះ ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ នេះ! មកស្គាល់តារាឆ្នើមទាំង ១០ រូប មានតម្លៃផ្តាច់កុងត្រាខ្ពស់បំផុត នៅលើពិភពលោក

តម្លៃផ្ទេររបស់កីឡាករ នៅក្នុងវិស័យបាល់ទាត់ហាក់មិនមានចំនួនដូចគ្នានោះទេ ចាប់តាំងពីការផ្លាស់ប្តូររបស់កីឡាករ Neymar Jr ពីក្រុម Barcelona ទៅក្លឹប Paris Saint Germain នៅក្នុងឆ្នាំ ២០១៧ ជាមួយតម្លៃខ្លួនបំបែកកំណត់ត្រាប្រមាណ ២០០ លានផោន ។

Neymar Jr 

គួរបញ្ជាក់ថាកាលពីដើមឡើយ Neymar មិនត្រូវបានក្លឹប Barcelona ចង់លក់ចេញនោះទេ ខណ:ដែលពួកគេបានព្យាយាមដាក់តម្លៃផ្តាច់កុងត្រាដ៏ខ្ពស់បំផុតមួយ ប៉ុន្តែដោយសារតែភាពចង់បានរបស់ក្រុម PSG ដល់ថ្នាក់ពួកគេហា៊នចំណាយទឹកប្រាក់រហូតដល់ទៅ ២០០ លានផោន ដែលតម្លៃផ្ទេរដ៏ខ្ពស់បំផុតមួយនៅ នៅក្នុងអំឡុងពេលនោះ ។

Lionel Messi

តែទោះជាយ៉ាងណារហូតមកដល់ពេលបច្ចុប្បន្ននេះ ក្លឹបធំៗជាច្រើន បានព្យាយាមដាក់តម្លៃផ្តាច់កុងត្រាដ៏ច្រើន សម្រាប់តារាឆ្នើមរបស់ពួកគេ ដើម្បីកាត់បន្ថយការចាប់អារម្មណ៍ពីសំណាក់ក្លឹបដទៃ ហើយក្នុងនោះ យើងក្រឡេកមកមើល តារាឆ្នើមទាំង ១០ ដែលត្រូវបានគេស្គាល់ថាជាកីឡាករមានតម្លៃផ្តាច់កុងត្រាខ្ពស់បំផុតលើលោក ។

Karim Benzema

១០. Gareth Bale (Real Madrid – ៤២៣ លានផោន)

៩. Gerard Pique (Barcelona – ៤២៣ លានផោន)

៨. Lionel Messi (Barcelona – ៥៩២.៥ លានផោន)

៧. Vinicius Jr (Real Madrid – ៥៩២.៥ លានផោន)

៦. Isco (Real Madrid- ៥៩២.៥ លានផោន)

៥. Marco Asensio (Real Madrid – ៥៩២.៥ លានផោន)

៤. Luka Modric (Real Madrid – ៦៣៤.៩ លានផោន)

៣. Brahim Diaz (Real Madrid – ៦៣៤.៩ លានផោន)

២. Antoine Griezmann (Barcelona – ៦៧៧.២ លានផោន)

១. Karim Benzema (Real Madrid – ៨៤៦.៧ លានផោន)

ប្រភព: FoxsportsAsia 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker