fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

Barcelona បរាជ័យក្នុងការចុះហត្ថលេខា នាំយកវីរបុរសរបស់ខ្លួនម្នាក់ មកកាន់ក្លឹបវិញ អំឡុងខែមករា

យោងតាមរបាយការណ៍មួយបានអោយដឹងថាក្រុម Barelona បានព្យាយាមចុះហត្ថលេខាឡើងវិញ សម្រាប់កីឡាករ Andres Iniesta ពីក្លឹប Vissel Kobe ក្នុងអំឡុងរដូវកាលដោះដូរកីឡាករនាខែមករាកន្លងទៅនេះ ។

Andres Iniesta  

គួរបញ្ជាក់ថាខ្សែបម្រើរូបនេះបានចូលរួមជាមួយក្រុម Barcelona តាំងពីវ័យ ១២ ឆ្នាំ និងបានចំណាយពេលអស់ ២២ ឆ្នាំជាមួយក្លឹបយក្សអេស្បា៉ញមួយនេះ មុនពេលចាកចេញទៅកាន់ប្រទេសជប៉ុននៅខែឧសភាឆ្នាំ ២០១៨ ។

Andres Iniesta

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី ​​Sport ថ្មីៗនេះ បានអោយដឹងថាក្រុម Barcelona បានព្យាយាមនាំ Iniesta ត្រលប់មក La Liga វិញ ពីប្រទេសជប៉ុន ដោយធ្វើការផ្តល់ជូនខ្សែបម្រើរូបនេះ នូវលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាលដែលនៅសេសសល់ ។

Andres Iniesta

មិនតែប៉ុណ្ណោះរបាយការណ៍ដដែលនេះបានអះអាងទៀតថាផ្នែកជាច្រើនៅក្នុងក្រុម បានជំរុញឲ្យមានការចុះហត្ថលេខាលើ Iniesta ឡើងវិញ គឺដោយសារតែពួកគេចង់ស្តារក្លឹប ដែលកំពុងជួបស្ថានភាពយ៉ាបយឺនមួយនៅរដូវកាលនេះ តែទោះយ៉ាងណាក្លឹប Vissel Kobe បានបដិសេធសំណើរបស់ក្រុម Barcelona ព្រោះកីឡាកររូបនេះ នៅតែជាផ្នែកដ៏សំខាន់ សម្រាប់ក្រុមរបស់ពួកគេ ៕

Andres Iniesta

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ ក្តៅ! តារាឆ្នើមនៅ PL ម្នាក់ យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយ Man Utd រដូវក្តៅខាងមុខនេះ

ប្រធានក្រុម Aston Villa កីឡាករ Jack Grealish ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌបណ្តោះអាសន្ន រួចរាល់ហើយ ដើម្បីផ្លាស់មកកាន់ទឹកដី Old Trafford នៅរដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ។

Jack Grealish 

ជាក់ស្តែង Grealish ក៏ជាគោលដៅដ៏ធំម្នាក់របស់ក្លឹប Manchester City ផងដែរ ប៉ុន្តែទោះជាយ៉ាងណាវាត្រូវបានគេជឿជាក់ថា Grealish ពេញចិត្តក្នុងការផ្លាស់ទៅកាន់ក្លឹប Man Utd ជាង ខណ:ក្លឹប Villa ខ្លួនឯកផ្ទាល់ក៏នឹងប្រជែង ដើម្បីរក្សាទុកតារាឆ្នើមរបស់ពួកគេ ឲ្យស្នាក់នៅក្លឹបបន្តទៀតផងដែរ ។

Jack Grealish

មិនតែប៉ុណ្ណោះកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានគេជឿថានឹងត្រូវបានគាស់ហៅ ដោយគ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោក Gareth Southgate នៅខែក្រោយនេះ បន្ទាប់ពីគេបានបង្ហាញទម្រង់លេងដ៏ល្អបំផុតមួយ នៅក្របខ័ណ្ឌ Premier League រដូវកាលនេះ ។

Jack Grealish

ហើយយ៉ាងណាមិញរបាយការណ៍មួយពី Goal បានឲ្យដឹងថា Grealish បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយ United នៅរដូវក្តៅខាងមុខ ខណ:ភាគីខាងក្រុម Villa មិនទាន់មានការជួបពិភាក្សាណាមួយ ជាមួយក្លឹប Man Utd នៅឡើយនោះទេ ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker