fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអេស្ប៉ាញ

Barcelona បើកផ្លូវឲ្យក្រុម Man United ចូលចែចូវចុះហត្ថលេខាយក តារាឆ្នើមខ្លួនមួយរូប នៅរដូវក្តៅខាងមុខ

យោងតាមរបាយការណ៍ចុងក្រោយមួយនៅក្នុងប្រទេសអេស្ប៉ាញបានអោយដឹងថា Barcelona បានបើកផ្លូវឲ្យក្រុមបិសាចក្រហម Manchester United ចូលចុះហត្ថលេខាលើកីឡាករ Samuel Umtiti នៅរដូវក្តៅខាងមុខនេះ ។

Samuel Umtiti 

គួរបញ្ជាក់ផងដែរថាក្រុមបិសាចក្រហមបានភ្ជាប់ទំនាក់ទំនងជាមួយនឹងការចុហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈគ្រូបង្វឹកលោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថាចង់ពង្រឹងតំបន់ការពារនៅក្នុងក្រុមរបស់គាត់បន្ថែមទៀត នៅរដូវកាលក្រោយនេះ ។

Samuel Umtiti

ជាក់ស្តែង Umtiti ហាក់មិនទទួលបានឱកាសល្អនៅក្នុងក្រុម Barcelona នៅរដូវកាលនេះ ដោយទើបតែចាប់ផ្តើម ៩ ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ La Liga និង ៣ ប្រកួតនៅពានរង្វាន់ Champions League ។

Samuel Umtiti

ហើយយ៉ាងណាមិញបើយោងតាមគេហទំព័រ Sport បានអោយដឹងថាពេលនេះក្រុម Barcelona បានធ្វើការបើកចំហរ នៅក្នុងការលក់ចេញកីឡាករវ័យ ២៦ ឆ្នាំរូបនេះ ចំពេលដែលពួកគេកំពុងស្វែងរកលទ្ធភាព ក្នុងការចុះហត្ថលេខាលើកីឡាករ Pau Torres ពីក្រុម Villarreal មកជំនួសវិញផងដែរ ៕

ប្រភព: Metro

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker