fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

Barcelona បំបែក​បាន ៩ ០០០ គ្រាប់​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ ចុះ​ចំណែក Messi មាន​ប៉ុន្មាន?

ក្លឹប Barcelona បាន​បំបែក​គ្រាប់​បាល់​ទី ៩ ០០០ ក្រោយ​ពី Ansu Fati ធ្វើ​បាន​កាល​ពី​ជំនួប​ប៉ះ Villarreal ៤-១ កន្លង​មក។ គ្រាប់​បាល់​ទី ៩ ០០០ នេះ គឺ​រាប់​គ្រាប់​បាល់​រួម​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​អាយុ​កាល ១៦០ ឆ្នាំ​របស់​ក្លឹប​កាតាឡាន់។

Barcelona

តើ​ក្នុង​នោះ មាន​ចំណែក​នៃ​ការ​ចូលរួម​រក​គ្រាប់​បាល់​របស់​តារា​ឆ្នើម Lionel Messi ចំនួន​ប៉ុន្មាន នេះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ភាគច្រើន​ប្រាកដ​ជា​ចង់​ដឹង។

កីឡាករ​អាហ្សង់ទីន​បាន​វិវត្ត​ខ្លួន​មក​លេង​នៅ​ឈុត​ធំ​របស់ Barcelona នា​រដូវ​ក្តៅ​ឆ្នាំ ២០០៥ ក្រោយ​ចាយ​ពេល​អស់ ៥ ឆ្នាំ​នៅ​ថ្នាល​យុវជន Barcelona ដែល​គេ​ហៅ​ថា La Masia។

Lionel Messi

ចាប់​តាំង​ពី​ពេល​នោះ​មក M10 ចូលរួម​ចំណែក​រក​គ្រាប់​បាល់ Goal+Assist បាន ៩០៣ គ្រាប់ បែប​នេះ​មាន​ន័យ​ថា​ចំណែក​គ្រាប់​បាល់ ១០,០៣ ភាគរយ​នៃ​ប្រវត្តិសាស្ត្រ​ក្លឹប គឺ​ជា​ចំណែក​របស់ Messi។

Barcelona

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ Messi ​ក៏​ទើប​តែ​បាន​តាម​ស្មើ​កំណត់ត្រា​ចាស់​របស់​ខ្លួន ដោយ​ការ Assist ២០ លើក​នា​រដូវ​កាល​ទោល​ក្នុង​លីគ ដូច​ទៅ​នឹង​ស្ថិតិ​ចាស់​កាល​ពី​រដូវ​កាល ២០១៤/១៥ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​អាច​នឹង​កើន​ខ្ពស់​ជាង​មុន​ថែម​ទៀត ព្រោះ​នៅ​សេសសល់​ការ​ប្រកួត​ដល់​ទៅ ៤ ជុំ៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ Sarri ថា Ronaldo រត់​មក​និយាយ​ពាក្យ​មួយ​នេះ​ប្រាប់​ខ្លួន ពេល​ស៊ុត Free-Kick ចូល

Cristiano Ronaldo ​បំបែក​គ្រាប់​បាល់ Free-Kick បាន​ដោយ​ជោគជ័យ​នៅ​ការ​ប្រកួត​ទល់ Torino កន្លង​មក ដែល​នេះ​ជា​គ្រាប់​បាល់​ខកខាន​តាំង​ពី​ចុង​ឆ្នាំ ២០១៧ (Free-Kick ឲ្យ​ក្លឹប)។

Cristiano Ronaldo
Maurizio Sarri

តាម​ការ​បញ្ជាក់​ពី​លោក Maurizio Sarri ដែល​ជា​អ្នកចាត់ការ ក៏​បាន​បង្ហើប​នូវ​ពាក្យ​មួយ​ ដែល CR7 ជា​កូន​ក្រុម​សប្បាយ​ចិត្ត​បំផុត​និង​បាន​និយាយ​មក​កាន់​ខ្លួន ក្រោយ​ធ្វើ​បាន​គ្រាប់​បាល់​ដ៏​ល្អ​មួយ​នោះ។

ប្រាប់​សារព័ត៌មាន Goal អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​និយាយ៖ “និយាយ​ដោយ​ស្មោះត្រង់​ទៅ​ខ្ញុំ​មិន​គិត​ថា​គ្រាប់​បាល់​នោះ​វា​បែប​ណា​នោះ​ទេ តែ​លុះ​ចប់​ការ​ប្រកួត Ronaldo គេ​ស្រាប់​តែ​តម្រង់​មក​រក​ខ្ញុំ ហើយ​និយាយ​ថា ‘ទី​បំផុត​គេ​ធ្វើ​បាន​ហើយ’ “។

Cristiano Ronaldo

បញ្ជាក់​ថា​រដូវ​កាល ២០១៩/២០ កីឡាករ​ព័រទុយហ្គាល់​រក​បាន ២៩ គ្រាប់​នៅ ៣៨ ប្រកួត​សរុប​ឲ្យ​ក្លឹប Juventus៕

ប្រភព៖ SoccerLaduma

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker