fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Barnes ព្រមាន Liverpool ប្រយ័ត្នបាត់បង់ Salah & Mane ទៅ ដោយសារហេតុផលសំខាន់មួយនេះ

អតីតជើងចាស់លោក John Barnes ជឿជាក់ថា Mohamed Salah និង Sadio Mane អាចនឹងចាកចេញពីក្រុមហង្សក្រហម Liverpool ប្រសិនបើពួកគេទទួលបានការផ្តល់ជូនដ៏ត្រឹមត្រូវ ដែលមិនអាចបដិសេធបាននោះ ។

ជាក់ស្តែងវីរបុរសក្រុមហង្សក្រហមរូបនេះ បានមើលឃើញអតីតក្រុមរបស់គាត់ អនុញ្ញាតឱ្យកីឡាករកំពូលៗ ចាកចេញពីក្លឹបអស់ជាច្រើននាក់មកហើយ ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ។ តួយ៉ាងដូចជាខ្សែប្រយុទ្ធ Luis Suarez និង Philippe Coutinho ជាដើម ។

Luis Suarez និង Philippe Coutinho

ហើយយ៉ាងណាមិញលោក Barnes បានព្រមានក្រុមនៅឯទឹកដី Anfield នេះថា ទាំង Mane និង Salah អាចននឹងរកច្រកចេញពីក្លឹប ប្រសិនបើមានសំណើជាមួយទឹកប្រាក់ដ៏ត្រឹមត្រូវ នៅក្នុងបាល់ទាត់សម័យទំនើបនេះ ។

Mohamed Salah

មិនតែប៉ុណ្ណោះដោយនិយាយទៅកាន់ WION លោក Barnes បាននិយាយថា ៖ “ គ្រប់ក្លឹបទាំងអស់ គឺជាក្លឹបបាល់ទាត់ជំនួញបែបសម័យទំនើប ។ ដូចជា Barca ដែលត្រូវបង្ខំចិត្តលក់ Neymar អ៊ីចឹង ” ។

លោកបន្តទៀតថា ៖ ” អ្វីដែលទាក់ទាញកីឡាករបាល់ទាត់នាពេលបច្ចុប្បន្ននេះគឺចំនួនប្រាក់ខែ ដែលពួកគេនឹងទទួលបាន ។ មិនថាកីឡាករណាក៏ដោយ ។ ទោះបីជា Mane ឬ Salah ប្រសិនបើនរណាម្នាក់ត្រូវបានផ្តល់ជូនប្រាក់ឈ្នួលមួយលានផោនក្នុងមួយសប្តាហ៍ដោយក្លឹបណាមួយនោះ ពួកគេនឹងចូលរួមក្រុមនោះ ដោយមិនគិតពីគុណភាព ឬគោលជំហររបស់ក្លឹបនោះទេ ព្រោះវាគឹជាបាល់ទាត់សម័យទំនើប ” ៕

Mohamed Salah និង Sadio Mane

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ក្លឹបតែមួយនេះគត់ ដែលជើងចាស់ Carragher ជឿជាក់ថានឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ហើយឈ្នះពាន UCL រដូវកាលនេះ

លោក​ Jamie Carragher មានជំនឿចិត្តថានៅទីបំផុតក្រុម Manchester City អាចនឹងឈ្នះពានរង្វាន់ជើងឯកក្របខ័ណ្ឌ Champion League ហើយអាចជាក្លឹប ដែលអាចឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាលផងដែរ នៅពេលការប្រកួតត្រូវចាប់ផ្តើមធ្វើសកម្មម្តងទៀត ក្រោយពីមានការផ្អាកដោយសារវីរុសឆ្លងកូវីដ ១៩ ។

Pep Guardiola

គួរបញ្ជាក់ផងដែរថាដោសារតែការរាតត្បាតរបស់វីរុសឆ្លងប្រភេទថ្មីនេះ បានបញ្ឈប់ការប្រកួតបាល់ទាត់ នៅទ្វីបអ៊ឺរ៉ុបទាំងអស់ កាលពីខែមីនាកន្លងមក ប៉ុន្តែវាត្រូវបានគេសង្ឃឹមថាក្របខ័ណ្ឌ Champions League អាចនឹងចាប់ផ្តើមលេងឡើងវិញ នៅខែសីហាខាងមុខនេះ​ ។

Manchester City

មិនតែប៉ុណ្ណោះលោក Carragher បានប្រាប់ទៅកាន់ The Telegraph ថា ៖ “ខ្ញុំមិនឃើញមានក្រុមណាមួយ នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនេះ ល្អជាង Man City នោះទេ រឺក៏ក្រុមណាមួយ មានកំរិតស្មើជាមួយ Tottenham និង Liverpool ដែលជាក្រុមបានបំបាក់ក្រុមរបស់លោក Guardiola កាលពី ២ ឆ្នាំកន្លងមកនេះនោះទេ ” ។

លោកបន្តទៀតថា ៖ ” Paris Saint-Germain, Barcelona និង Bayern Munich គឺជាគូប្រជែងដ៏ខ្លាំងក្លាបំផុត ។ ខណ:ក្រុមម្ចាស់ជើងឯក LaLiga នឹងទម្លាក់ Napoli ហើយ Bayern ត្រូវបញ្ចប់ភារកិច្ចរបស់ពួកគេទល់ក្រុម Chelsea ដើម្បីឈានទៅវគ្គ ៨ ក្រុមចុងក្រោយ ” ។

Manchester City

“បើទោះបីជាក្រុម City ត្រូវចាប់ឆ្នោតប៉ះក្រុមម្ចាស់ជើងឯកបារាំង និងអេស្ប៉ាញក៏ដោយ ខ្ញុំនៅតែជឿថាលក្ខណៈបច្ចេកទេសនៃការប្រកួតទាំងនោះ នឹងមានធផលល្អចំពោះក្រុមនៅអង់គ្លេសមួយនេះ ” ។ ហេតុដូច្នេះហើយវគ្គផ្តាច់ព្រ័ត្រ City គឺជាក្រុមដែលខ្ញុំគិតថានឹងឈ្នះពានរង្វាន់ UCL ។ ខ្ញុំក៏សង្ស័យថាពួកគេនឹងងាចឈ្នះពានរង្វាន់ផ្សេងទៀត ច្រើនជាងនេះផងដែរ ” ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker