fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

Bartomeu ​ប្រាប់​ត្រង់ៗ​ថា​ក្លឹប​ពិត​ជា​បាន​ចរចា​ចង់​យក Lautaro និង Neymar មែន តែ​ទី​បំផុត…

និយាយ​ទាំង​មិន​លាក់​បាំង ប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu បាន​ទម្លាយ​ថា​ក្លឹប​របស់​ខ្លួន​ពិត​ជា​ធ្លាប់​ទាក់ទង​ទៅ​កាន់​ភាគី​ខាង​ក្លឹប Inter Milan ក្នុង​ការ​ចង់​បាន Lautaro Martinez និង​ក្លឹប PSG លើ​គោលដៅ​ចង់​បាន Neymar ពិត​មែន ប៉ុន្តែ​ស្ថានភាព​នា​រយៈ​ពេល​ចុង​ក្រោយ​បាន​ទាញ​ឲ្យ​ការ​ចរចា​ត្រូវ​បាន​ផ្អាក។

Lautaro Martinez
Neymar Jr

ប្រាប់​សារព័ត៌មាន Sport លោក Bartomeu មាន​ប្រសាសន៍៖ “Barca ធ្លាប់​បាន​និយាយ​ទៅ Inter អំពី Lautaro កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន តែ​ការ​សន្ទនា​របស់​យើង​ត្រូវ​បាន​ផ្អាក​ចោល​សិន ដោយ​ស្ថានភាព​បច្ចុប្បន្ន​មិន​អំណោយផល​ក្នុង​ការ​ឲ្យ​យើង​ចុះ​ហត្ថលេខា​ធំៗ​បែប​ហ្នឹង​ទេ”។

Josep Maria Bartomeu

លោក​បន្ថែម៖ “ទាំង PSG ក៏​មិន​ចង់​លក់​ដូច​គ្នា [Neymar] ដោយ​រដូវ​ក្តៅ​ឆ្នាំ​ទៅ​យើង​ព្យាយាម​ណាស់ ចង់​ចុះ​ហត្ថលេខា​យក​គេ តែ​រដូវ​ក្តៅ​ឆ្នាំ​នេះ​គឺ​យើង​មិន​បាន​ព្យាយាម​ទៀត​នោះ​ទេ”។

បញ្ជាក់​ថា Barcelona បាន​បាត់បង់​ចំណូល​ច្រើន​សម្បើម​ប្រមាណ​ជាង ២០០ លាន​អឺរ៉ូ​ឯ​ណោះ ក្នុង​កំឡុង​ស្ថានភាព​ជំងឺ​កូវីដ១៩ ដោយ​មួយ​ផ្នែក​ធំ​នៃ​ចំណូល​ដែល​បាត់បង់​គឺ​ដោយសារ​គ្មាន​មនុស្ស​អាច​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន និង​ការ​ចូល​ទស្សនា​សារមន្ទីរ ក៏​ដូច​ជា​ហាង​លក់​ទំនិញ​ផ្សេងៗ​ជា​ដើម៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ កីឡាករ​ណា​ខ្លះ ប្រកាស​ចូល​និវត្ត​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ?

រដូវ​កាល ២០១៩/២០ ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​កំណែប្រែ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ការ​ដែល​វិស័យ​បាល់ទាត់​បាន​ផ្អាក​នា​ពាក់​កណ្តាល​រដូវ​កាល​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ហើយ​ដើមចម​បញ្ហា​នោះ​ក៏​ដោយសារ​តែ​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​វា​ក៏​មិន​ខុស​ពី​រដូវ​កាល​មុនៗ ដែល​កីឡាករ​មួយ​ចំនួន​បាន​ប្រកាស​ចូល​និវត្ត​ក្រោម​ហេតុផល​ផ្សេងៗ​គ្នា ខ្លះ​ដោយសារ​បញ្ហា​របួស​ញាំញី ហើយ​ខ្លះ​ក៏​ដោយសារ​កត្តា​អាយុ​ដែល​មើល​ទៅ​រាង​ជ្រេ​ដែរ​ហើយ​នោះ។ នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០ នា​រដូវ​ក្តៅ​នេះ មាន​កីឡាករ ៨ រូប​ដែល​ប្រកាស​ពី​ការ​ចូល​និវត្ត​ដូច​ខាង​ក្រោម៖

  • Leighton Baines អាយុ ៣៥ ឆ្នាំ ​ក្លឹប Everton
Leighton Baines
  • Mario Gomez អាយុ ៣៥ ឆ្នាំ ក្លឹប Bayern Munich
  • Andre Schurrle អាយុ ២៩ ឆ្នាំ ក្លឹប Dortmund
  • Milan Baros អាយុ ៣៨ ឆ្នាំ ក្លឹប FC Banik Ostrava
  • Mile Jedinak អាយុ ៣៥ ឆ្នាំ ក្លឹប Aston Villa
Mile Jedinak
  • Claudio Pizarro អាយុ ៤១ ឆ្នាំ ក្លឹប Werder Bremen
  • Aritz Aduriz អាយុ ៣៩ ឆ្នាំ ក្លឹប Ath Bilbao
  • David N’Gog អាយុ ៣១ ឆ្នាំ ក្លឹប FK Zalgiris៕
Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker