fbpx
ពត៌មានដោះដូរកីឡាករអាល្លឺម៉ង់

Bayern ចង់ផ្តល់ជូនកីឡាករ ដែលក្រុម City កំពុងប្រាថ្នាម្នាក់ ដើម្បីអាចប្រគល់ Sane មកឲ្យពួកគេវិញ

ចចាអារ៉ាមនៃការផ្លាស់ប្តូរដែលអាចទៅរួចមួយរបស់ខ្សែប្រយុទ្ធក្រុមមេឃខៀវ Manchester City កីឡាករ Leroy Sane ទៅកាន់ក្រុម Bayern Munich នៅរដូវក្តៅខាងមុខនេះ កាន់តែមានភាពក្តៅគគុកឡើង ខណ:ក្លឹបយក្សនៅក្របខ័ណ្ឌ Bundesliga មួយនេះ កំពុងចង់ផ្តល់ជូនតារាឆ្នើមរបស់ពួកគេម្នាក់ ដើម្បីសម្រួលដល់កិច្ចព្រមព្រៀងមួយនេះ ។

ជាក់ស្តែងវាត្រូវបានគេយល់ថា Sane ចង់វិលត្រលប់ទៅកាន់ទឹកដីអាល្លឺម៉ង់វិញ ដែលបង្ខំឱ្យក្រុម Bayern កាន់តែមានចិត្ត ចង់បានការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរូបនេះ ឲ្យបានឆាប់រហ័សបំផុត ប៉ុន្តែក្រុម Man City ក៏កំពុងរារាំងចំពោះការផ្លាស់ប្តូរមួយនេះផងដែរ ។

ហើយយ៉ាងណាមិញបើយោងទៅតាមរបាយការណ៍ពី ‘TZ’ ថ្មីៗបានឲ្យដឹងថាក្លឹប Bayern មានបំណងផ្តល់ជូនកីឡាករ Lucas Hernandez ដល់ក្រុម Man City សម្រាប់ផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ Sane បន្ទាប់ពីខ្សែការពារសញ្ជាតិបារាំងរូបនេះ ទើបតែអាចបង្ហាញខ្លួនបាន ១៦ ដងប៉ុណ្ណោះ ក្រោយផ្លាស់ប្តូរមកពីក្រុម At Madrid រដូវក្តៅមុន ។

មិនតែប៉ុណ្ណោះកីឡាករវ័យ ២៤ ឆ្នាំរូបនេះ អាចនឹងជាកីឡាករ ដែលអាចទាក់ទាញចិត្តក្រុម Manchester City ពិចារណាក្នុងការលក់ Sane មកឲ្យក្រុម Bayern ដោយសារតែពួកគេកំពុងត្រូវការខ្សែការពារស្រាប់ ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ Gomes ទំលាយរឿងដ៏គួរឲ្យអស់សំណើច ពេលចាប់ផ្ដើមហ្វឹកហាត់នៅ Barcelona

Andre Gomes បានទំលាយឲ្យដឹងថា រូបគេបានខ្ចីស្បែកជើងអតីតមិត្តរួមក្រុម Sergio Busquets កំឡុងពេលហ្វឹកហាត់លើកដំបូង សម្រាប់ក្លឹប Barcelona។

Busquets & Gomes

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ បានចូលរួមជាមួយក្លឹបអ្នកមានបុណ្យពី Valencia កាលពីឆ្នាំ ២០១៦ ប៉ុន្ដែត្រូវបានលក់ចេញទៅ Everton កាលពីរដូវក្ដៅកន្លងទៅ បន្ទាប់ពីចូលរួមជាមួយក្លឹបអង់គ្លេសមួយនេះ នៅក្នុងកិច្ចសន្យាខ្ចីជើង។

ទាក់ទងនឹងរឿងដែលគួរឲ្យអស់សំណើច ដែលរូបគេចងចាំមិនភ្លេច Gomes បានប្រាប់ Eleven Sports ថា៖ “នៅថ្ងៃដំបូងរបស់ខ្ញុំពេលហ្វឹកហាត់ ខ្ញុំមិនមានស្បែកជើងដើម្បីពាក់លេងនោះទេ ព្រោះការយល់ច្រលំ ហើយ Busquets បានឲ្យខ្ញុំខ្ចីស្បែកជើងរបស់គាត់។”

“ជាកីឡាកររបស់ Barcelon ជាចំណុចខ្ពស់បំផុត នៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ក្លឹប។ ការលេងជាមួយនឹងកីឡាករដ៏អស្ចារ្យទាំងនោះ ជួយឲ្យខ្ញុំរៀនសូត្របានច្រើន។ ទីណាក៏ដោយដែលខ្ញុំទៅ ខ្ញុំនឹងយក Barcelona ទៅជាមួយខ្ញុំ។”

ប្រភព៖ Marca

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker