fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអាល្លឺម៉ង់

Bayern ត្រៀមដាក់សំណើ ៧៥ លានផោន ចុះហត្ថលេខាលើខ្សែប្រយុទ្ធជួរមុខ Liverpool ម្នាក់ នៅរដូវក្តៅខាងមុខ

ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថាមានបំណងចុះហត្ថលេខាលើកីឡាករ Roberto Firmino របស់ក្រុមហង្សក្រហម Liverpool នៅរដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ។

Roberto Firmino

ជាក់ស្តែងរបាយការណ៍ពី Daily Mail នាពេលថ្មីៗនេះ បានឲ្យដឹងថាក្រុម Bayern កំពុងស្វែងត្រៀមខ្លួន ក្នុងការផ្តល់ជូនប្រមាណ ៧៥ លានផោន សម្រាប់ Firmino ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ។

Roberto Firmino

មិនតែប៉ុណ្ណោះសម្រាប់ការចុះហត្ថលេខាលើតារាឆ្នើមក្រុមហង្សក្រហម Liverpool រូបនេះ នឹងក្លាយជាផ្នែកមួយនៃផែនការដ៏ធំបំផុតមួយរបស់ក្លឹបយក្សនៅអាល្លឺម៉ង់មួយនេះ ខណ:ពួកគេក៏កំពុងផ្សារភ្ចាប់ជាមួយតារាឆ្នើមក្រុម Manchester City កីឡាករ Leroy Sane ផងដែរ ។

Roberto Firmino

លើសពីនេះវាក៏ត្រូវគេជឿជាក់ថា ហេតុផលមួយចម្បងមួយ ដែលធ្វើឲ្យ Bayern កើតចិត្តចង់បានខ្សែប្រយុទ្ធប្រេសុីលរូបនេះ គឺដើម្បីបំរុងទុក ជំនួសកីឡាករជើងចាស់ Robert Lewandowski ដែលនឹងឈានចូលវ័យ ៣២ ឆ្នាំនារដូវក្តៅខាងមុខនេះ ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ De Bruyne ធ្វើការសម្រេចិត្តចំពោះអនាគតខ្លួន ខណ: R.Madrid & Barca កំពុងចាប់ចិត្តខ្លាំង

ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City បានដកខ្លួនចេញពីពាក្យចចាមអារ៉ាម ដែលទាក់ទងទៅនឹងការផ្លាស់ចេញឆ្ងាយពីទឹកដី Etihad ដោយបង្ហាញថារូបគេកំពុងមានភាពសុខស្រួលជាមួយក្លឹបខ្លាំងបំផុតមួយ នៅលើពិភពលោក ។

Kevin De Bruyne

គួរបញ្ជាក់ថាកីឡាករសញ្ជាតិប៊ែលហ្សិក ដែលមានកិច្ចព្រមព្រៀងបច្ចុប្បន្នដំណើរការរហូតដល់រដូវក្តៅឆ្នាំ ២០២៣ រូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ នៅក្នុងលីគកំពូលរបស់អង់គ្លេស ។

Kevin De Bruyne

ហើយយ៉ាងណាមិញទម្រង់លេងដ៏ល្អរបស់ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ បានធ្វើឲ្យរូបគេមានការផ្សារភ្ចាប់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដ៏ធំមួយ ទៅកាន់ក្រុម Real Madrid ឬ Barcelona ។

ប៉ុន្តែទោះជាយ៉ាងណាអតីតតារាឆ្នើមក្រុម Chelsea ដែលបានចូលរួមជាមួយ Man City តាំងពីរដូវក្តៅឆ្នាំ ២០១៥ រូបនេះ ហាក់ដូចជាមិនប្រញាប់ ចាកចេញពីក្រុមរបស់លោក Pep Guardiola នាពេលឆាប់ៗនេះទេ ។

Kevin De Bruyne

លើសពីនេះ De Bruyne បានប្រាប់ Sport360 ថា ៖ ” ខ្ញុំមានអារម្មណ៍សុខស្រួលណាស់ ព្រោះនេះជាក្លឹបដែលខ្ញុំបានលេងយូរជាងគេ ក្រៅពី Genk ប៉ុន្តែនោះគឺដោយសារតែខ្ញុំស្ថិតក្នុងយុវវ័យក្មេង ដូច្នេះវាខុសគ្នា ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ស្រួលនៅទីនេះ ពីព្រោះខ្ញុំសប្បាយចិត្តនៅទីនេះ ។ ខ្ញុំលេងនៅក្រុមមួយក្នុងចំណោមក្រុមល្អបំផុតនៅលើពិភពលោក ដែលស្ថិតនៅលីគដ៏ល្អបំផុតមួយ នៅលើពិភពលោកផងដែរ ” ៕

ប្រភព : Talksports

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker