អាល្លឺម៉ង់

Bayern Munich ត្រៀមទិញផ្ដាច់កុងត្រាកីឡាករឆ្នើមមួយរូប ក្រោយជួយក្រុមឈ្នះ UCL

ក្លឹបជើងឯកអឺរ៉ុប Bayern Munich ត្រូវបានរាយការណ៍ថា បានផ្ដល់សំណើ១២លានអឺរ៉ូសម្រាប់ការសុំទិញផ្ដាច់ ខ្សែបម្រើ Ivan Perisic ប៉ុន្ដែក្លឹបដើម Inter Milan រំពឹងចង់បាន ១៥លានអឺរ៉ូ សម្រាប់កីឡាករសញ្ជាតិក្រូអាតរូបនេះ។

Ivan Perisic

ក្លឹបម្ចាស់ពាន Champions League ឆ្នាំ ២០២០ ចង់បាន Perisic ជាកីឡាករផ្ដាច់មុខរបស់ពួកគេ នៅរដូវក្ដៅនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Bild បានឲ្យដឹងថា នាយកប្រតិបត្តិរបស់ Bayern លោក Karl-Heinz Rummenigge កំពុងចរចា ជាមួយ Inter។

Ivan Perisic

ហើយបើតាមប្រភព Sky Sport Italia បានទំលាយថា ក្លឹបអាល្លឺម៉ង់បានដាក់តម្លៃ១២លានអឺរ៉ូ ប៉ុន្ដែសំណើនេះត្រូវបានច្រានចោលដោយក្លឹបអ៊ីតាលី។

Ivan Perisic

ទោះយ៉ាងណាក្ដី ការពិភាក្សានៅតែបន្ដ ហើយគេរំពឹងថាភាគីទាំងសងខាង នឹងឈានដល់ការព្រមព្រៀង ដែលអាចទទួលយកបានទាំងអស់គ្នា៕

ប្រភព៖ Football Italia

អានអត្ថបទបន្ទាប់៖ Rakitic ត្រលប់ទៅ Sevilla វិញ ខណៈខ្សែបម្រើមួយរូបទៀត អាចជាអ្នកបន្ទាប់ដែលចាកចេញពី Barca

ខ្សែបម្រើ Ivan Rakatic បានសម្រេចការផ្ទេរពីក្លឹប Barcelona ទៅកាន់ Sevilla ដែលជាអតីតក្លឹបរបស់ខ្លួន កាលពីថ្ងៃអង្គារកន្លងទៅ ខណៈដែល Arturo Vidal អាចជាកីឡាករបន្ទាប់ ដែលត្រូវចាកចេញពីទឹកដី Camp Nou នារដូវកាលនេះ។

Ivan Rakatic

ក្លឹបអ៊ីតាលី Inter Milan និង Juventus ស្ថិតនៅជាបេក្ខភាពជួរមុខ ក្នុងការចុះហត្ថលេខាខ្សែបម្រើសញ្ជាតិឈីលី ហើយបើតាមការចុះផ្សាយរបស់ សារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថា លោក Antonio Conte មានគម្រោងនាំយក Vidal និង N’Golo Kante មកជួយនៅតំបន់បម្រើសម្រាប់ Inter។

Arturo Vidal

ហើយក្លឹបនេះ ត្រូវបានរាយការណ៍ថា បានផ្ដល់សំណើទៅ Vidal ជាមួយនឹងកុងត្រារយៈពេល២ឆ្នាំ ដែលធ្វើឲ្យខ្សែបម្រើវ័យ៣៣ឆ្នាំ អាចទទួលបាន ៦លានអឺរ៉ូក្នុងមួយរដូវកាល។

Arturo Vidal & Andrea Pirlo

ទោះយ៉ាងណាក្ដី Vidal ក៏ធ្លាប់បាននិយាយផងដែរ ថារូបលោកមានចំណាប់អារម្មណ៍ផ្លាស់ទៅចូលរួមជាមួយ Juventus ដែលលេងនៅក្រោមការដឹកនាំរបស់ អតីតមិត្តរួមក្រុម Andrea Pirlo នៅក្នុងបទសម្ភាសន៍មួយនៅលើយូធូប៕

ប្រភព៖ MARCA

You may also like