David Beckham បានកោតសរសើរចំពោះលោក Zinedine Zidane ថាប្រហែលជាកីឡាករល្អបំផុត ដែលលោកធ្លាប់បានចំណាយពេលលេងជាមួយ សម្រាប់ការជ្រើសរើស រវាងវីរបុរសបារាំងរូបនេះ និង វីរបុរសក្រុមបិសាចក្រហមលោក Paul Scholes ។

David Beckham ,Zinedine Zidane

អតីតតារាឆ្នើមរបស់ក្រុម Manchester United ធ្លាប់បានលេងជាមួយ Scholes ក្នុងអំឡុងពេលដែលលោកប្រកបអាជីពជាកីឡាករបាល់ទាត់នៅទឹកដី Old Trafford និងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស ។

Paul Scholes

ហើយក្រោយមក Beckham មានឱកាសលេងលើទីលានរួមជាមួយ Zidane ផងដែរ បន្ទាប់ពីបញ្ចប់ការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយពី United ទៅកាន់ក្លឹប Real Madrid នៅក្នុងឆ្នាំ ២០០៣ ។

យ៉ាងណាមិញអតីតតារាឆ្នើមបិសាចក្រហម និងក្រុមអធិរាជសរូបនេះ បានសារភាពថាវាពិតជាលំបាកក្នុងការបែងចែករវាងអ្នកទាំងពីរនេះ ហើយ  Beckham បានលើកឡើងថាទេពកោសល្យរបស់ពួកគេ មិនអាចប្រកែកបានទេ និងសុទ្ធសឹងតែល្អៗដូចគ្នា ។

David Beckham ,Zinedine Zidane

ប្រធានក្លឹប Inter Miami រូបនេះបានប្រាប់ Squawka ថា ៖ “ វាពិតជាពិបាកណាស់ក្នុងការបែងចែករវាងពួកគេទាំងពីរ ពីព្រោះពួកគេទាំងពីរមានចរិតស្ងប់ស្ងាត់ ប៉ុន្តែនៅពេលអ្នកជួបពួកគេនៅលើទីលានវិញ អ្នកនឹងបានឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេគឺមិនអាចប្រកែកបានទេ ” ។

David Beckham ,Zinedine Zidane

លោកបន្តទៀតថា ៖ ” ខ្ញុំពិតជាមានសំណាងណាស់ ក្នុងការធំធាត់ជាមួយ Scholesy ហើយបន្ទាប់មកខ្ញុំក៏មានសំណាងដែរ ដែលបានបន្តទៅ Real Madrid ដោយចំណាយពេល ៣ ឆ្នាំនៅទីនោះ ហើយកីឡាករល្អបំផុត ដែលខ្ញុំធ្លាប់លេងជាមួយ ប្រហែលជា Zidane ” ៕

ប្រភព: Sportbible