fbpx
UEFAបាល់ទាត់អឺរ៉ុបអាល្លឺម៉ង់

Berbatov ជឿ​ថា​ក្លឹប​យក្ស​មួយ​នេះ នឹង​ឈ្នះ​ Champions League រដូវ​កាល ២០១៩/២០

អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប​បិសាច​ក្រហម Manchester United បាន​លើក​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​ក្លឹប​ជោគជ័យ​មួយ​នា​រដូវ​កាល ២០១៩/២០ និង​ហ៊ាន​បង្ហាញ​ការ​ជឿជាក់​ថា​ក្លឹប​នោះ​នឹង​ឈ្នះ​ពាន​រង្វាន់ Champions League ថែម​ទៀត​ផង។

Dimitar Berbatov

នោះ​គឺ Bayern Munich ដែល​កំពុង​មាន​ប្រៀប​លើ Chelsea ​ក្រោយ​យក​ឈ្នះ​ជើង​ទី ១ ដោយ​លទ្ធផល ៣-០។

Berbatov ​និយាយ​ប្រាប់ Betfair៖ “មើល​ទៅ Champions League ឆ្នាំ​នេះ ខ្ញុំ​គិត​ថា Bayern Munich នឹង​ជា​ក្រុម​ឈ្នះ​ពាន អាច​ថា​ប្រហែល​ខ្ញុំ​ទស្សនា​ប្រកួត​នៅ Bundesliga ច្រើន តែ​ក្លឹប​នោះ​ពិត​បង្កើត​ចំណាប់​អារម្មណ៍​ជាមួយ​គុណភាព​លើ​ទីលាន​របស់​ពួក​គេ​ខ្លាំង​មែនទែន”។

Bayern Munich
Bayern Munich

លោក​បន្ថែម​ថា៖ “នៅ​ការ​ដែល​ពួក​គេ​បាន​យក​ឈ្នះ Chelsea ប្រកួត​ចុងក្រោយ​នេះ ពិត​ជា​មិន​គួរ​ឲ្យ​ជឿ មួយ​ផ្សេង​ទៀត​ Atletico Madrid ក៏​ធ្វើ​បាន​ល្អ​ដែរ គ្រាន់​ថា​ខ្ញុំ​ជឿ​លើ Bayern Munich ជាង ព្រោះ​ពួក​គេ​កំពុង​ត្រលប់​មក​ការ​លេង​ទៀងទាត់​វិញ បែប​នេះ​មិន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ការ​ដែល​ក្រុម​នោះ​មាន​ភាគរយ​ជា​បេក្ខភាព​ឈ្នះ​ពាន​នោះ”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ Juventus និង Chelsea កាន់តែខិតជិតបញ្ចប់ការផ្លាស់ប្តូរ សម្រាប់តារាឆ្នើមម្នាក់ នៅរដូវក្តៅខាងមុខ

កីឡាករ Emerson Palmieri អាចនឹងចាកចេញពីក្របខ័ណ្ឌ Premier League ដើម្បីចូលរួមជាមួយលោក Maurizio Sarri នៅឯក្លឹប Juventus ខណ:កិច្ចព្រមព្រៀងមួយ កំពុងខិតជិតបញ្ចប់ ជាមួយតម្លៃខ្លួន ២៥ លានអឺរ៉ូ ។

Emerson Palmieri

គួរបញ្ជាក់ផងដែរថាក្រុមសេះបង្គង់ Juventus កំពុងស្វែងរកខ្សែការពារ សម្រាប់មកពង្រឹងក្រុមរបស់ពួកគេ នៅរដូវក្តៅខាងមុខនេះ ខណ:ខ្សែការពារសញ្ជាតិអុីតាលីរូបនេះ អាចជាជម្រើសដ៏សក្តិសមមួយ សម្រាប់ក្រុមរបស់គ្រូបង្វឹកលោក  Sarri នៅរដូវកាលក្រោយ ។

Emerson Palmieri

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី ‘Tuttosport’  បានឲ្យដឹងថាក្រុម Juventus កំពុងខិតជិតបញ្ចប់ការចុះហត្ថលេខាជាមួយ Emerson ខណ:ក្រុមតោខៀវ Chelsea នឹងស្នើសុំតម្លៃខ្លួនប្រមាណ ២៥ លានអឺរ៉ូ សម្រាប់តារាឆ្នើមរបស់ពួកគេរូបនេះ ។

Emerson Palmieri

រំលឹកផងដែរថា  Emerson បានផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford ពីក្រុម AS Roma នៅក្នុងឆ្នាំ ២០១៨ ដោយអាចបង្ហាញខ្លួនបាន ២៩ ប្រកួតហើយ គិតមកទល់ពេលនេះ ៕

ប្រភព: Besoccer 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker