fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេស

Berbatov ណែនាំឲ្យគោលដៅកំពូលរបស់ Man Utd & Liv ម្នាក់ ចាប់ឱកាសដើរចូល Chelsea ជំនួសតំណែង Hazard វិញ

អតីតជើងចាស់លោក Dimitar Berbatov បានណែនាំឲ្យខ្សែប្រយុទ្ធស្លាបសញ្ជាតិអាល្លឺម៉ង់ របស់ក្រុម Bayer Leverkusen ចាប់យកឱកាសផ្ទេរចូលក្លឹបតោខៀវ Chelsea ដើម្បីមកស្នងតំណែងរបស់កីឡាករ Eden Hazard ។

Eden Hazard  

គួរបញ្ជាក់ផងដែរថាទាំង Chelsea , Liverpool និង Manchester United ត្រូវបានគេរាយការណ៍ថាកំពុងប្រកួតប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើកីឡាករ Kai Havertz នៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ។

Kai Havertz

ជាក់ស្តែងក្រុម Chelsea នៅតែមិនទាន់អាចរកអ្នកមកស្នងតំណែងរបស់ Hazard បាន ខណ:ខ្សែប្រយុទ្ធដែលអាចរកគ្រាប់បាល់ច្រើនជាង ១០០ គ្រាប់រូបនេះ ត្រូវបានលក់ទៅឲ្យក្រុម Real Madrid កាលពីរដូវក្តៅមុន ។

Eden Hazard

មិនតែប៉ុណ្ណោះលោក Berbatov បាននិយាយប្រាប់ Betfair ថា  ​៖ “ខ្ញុំគិតថាវាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលឃើញ Chelsea កំពុងមានទំនាក់ទំនងជាមួយ Havertz ព្រោះពួកគេមិនទាន់អាចរកអ្នកមកជំនួស Hazard បាននោះទេ ចាប់តាំងពីគាត់ចាកចេញទៅ ” ។

Kai Havertz

លោកបន្តទៀតថា ៖ ” Havertz អាចជាជំរើសដ៏ល្អបំផុតមួយសម្រាប់ពួកគេ ។ ក្រឡេកទៅមើលការប្រកួតនៅក្របខ័ណ្ឌ Bundesliga ទើបតែត្រលប់មកវិញ យើងអាចមើលឃើញថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះ អាចស៊ុតបញ្ចូលទីបានទៅហើយ ដូច្នេះវាគឺវាគ្មានអ្វីដែលត្រូវសង្ស័យ ចំពោះសមត្ថភាពរបស់គាត់នោះទេ ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Danny Rose បង្ហើបប្រាប់ពីឈ្មោះគ្រូបង្វឹកនៅ PL ម្នាក់ ដែលរូបគេប្រាថ្នាចង់លេងឲ្យខ្លាំងបំផុត មុនពេលចូលនិវត្ត

កីឡាករ Danny Rose បានបង្ហើបឲ្យដឹងថារូបគេ ចង់លេងឲ្យក្រុម Leicester ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Brendan Rodgers មុនពេលសម្រេចិត្តបញ្ចប់អាជីពបាល់ទាត់ ។

Brendan Rodgers

គួរបញ្ជាក់ផងដែរថាខ្សែការពារស្លាបឆ្វេងរបស់ក្រុម Tottenham រូបនេះ បច្ចុប្បន្នកំពុងខ្ចីជើងនៅឯក្រុម Newcastle ខណ:រូបគេនៅតែមានរយ:ពេល ១៣ ខែទៀត សម្រាប់កិច្ចសន្យាបច្ចុប្បន្ននៅឯក្រុម Spurs ប៉ុន្តែត្រូវបានគេគិតថាជាចំណែកលើសតម្រូវការ នៅឯទឹកដី Tottenham Stadium ។

Danny Rose

រំលឹកផងដែរថា Rose ធ្លាប់បានធ្វើការជាមួយលោក Rodgers  ក្នុងរយៈពេលខ្លីកំឡុងពេលខ្ចីប្រាក់នៅឯក្រុម Watford នារដូវកាលឆ្នាំ ២០០៨-២០០៩ ហើយចាប់តាំងពីពេលនោះមកខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ តែងប្រាថ្នាចង់លេងឲ្យក្រុមរបស់គ្រូបង្វឹករូបនេះ ជាថ្មីម្តងទៀត នៅថ្ងៃណាមួយ ។

Brendan Rodgers

មិនតែប៉ុណ្ណោះ Rose បាននិយាយថា ៖ “ ការធ្វើការជាមួយគាត់រយៈពេល ២ ខែពិតជាអស្ចារ្យណាស់ ។ ពេលនោះខ្ញុំមានអាយុ ១៨ ឬ ១៩ ឆ្នាំប៉ុណ្ណោះ ខ្ញុំមិនដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលណាដូចនេះពីមុនមកទេ ។ គំនិតរបស់គាត់ក្នុងការបណ្តុះបណ្តាល… វាអស្ចារ្យ ហើយខ្ញុំតែងតែនិយាយថាគាត់គឺជាមនុស្ស ដែលខ្ញុំចង់លេងជាមួយម្តងទៀត ” ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker