fbpx
អង់គ្លេស

Berbatov ថាលោក Solskjaer រកឃើញ Ronaldo ទី ២ ក្នុងក្រុម Man Utd រួចហើយ ជាមួយកីឡាកររូបនេះ

ក្រុមរបស់លោក Ole Gunnar Solskjaer បានរកឃើញ Cristiano Ronaldo ទី ២ រួចហើយនៅក្នុងក្រុម Manchester United ជាមួយកីឡាករ Mason Greenwood ។

Ole Gunnar Solskjaer
Cristiano Ronaldo

យ៉ាងណាមិញនេះបើយោងតាមការលើកឡើងរបស់អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមលោក Dimitar Berbatov ដែលបាននិយាយថាកីឡាករវ័យក្មេងរូបនេះ កំពុងបង្ហាញទម្រង់ដ៏ល្អមួយ ដែលគ្រប់គ្រាន់អាចបញ្ជាក់ថាក្រុម United មិនចាំបាច់ត្រូវទិញចូលខ្សែប្រយុទ្ធបន្ថែមទៀត ។

Dimitar Berbatov

បញ្ជាក់ផងដែរថា Greenwood បានចូលលេងនៅក្នុងជម្រើសដំបូង អំឡុងទទួលជ័យជម្នះ ដោយលទ្ធផល ៣-០ របស់ Man United ទៅលើក្រុម Brighton កាលពីថ្ងៃអង្គារ និងបានបើកការរកគ្រាប់បាល់នាំមុខ សម្រាប់ក្រុមបិសាចក្រហមនៅនាទីទី ១៦ ផងដែរ ។

Mason Greenwood

ហើយយ៉ាងណាមិញជើងចាស់លោក Berbatov ជឿថា Greenwood នឹងក្លាយខ្លួនជាកីឡាករដ៏សំខាន់បំផុតមួយ សម្រាប់ក្រុម Man Utd នាពេលខាងមុខ ខណ:គាត់បានប្រាប់ Mirror Football ថា ៖ “ Greenwood លេងទល់ក្រុម Brighton មើលទម្រង់លេងរបស់គេ ដូចជា Ronaldo ដែរ ។ ជើងឆ្វេងរបស់គាត់គឺមិនគួរឱ្យជឿរួមជាមួយនឹងបច្ចេកទេសរបស់គាត់ ខ្ញុំមិនគិតក្រុម United ត្រូវចុះហត្ថលេខាលើខ្សែប្រយុទ្ធមកថែមទៀតនោះទេ ” ។

លោកបន្តទៀតថា ៖ ” Greenwood ជាកីឡាករវ័យក្មេង ដែលមានទេពកោសល្យពិសេស ខណ:រូបគេកំពុងព្យាយាមអភិវឌ្ឍខ្លួនទៅជាកីឡាករកំពូលម្នាក់ ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Man Utd ត្រូវគេបញ្ចុះបញ្ចូលឲ្យចុះហត្ថលេខាលើតារាឆ្នើមនៅ PL រូបនេះ មកចាប់ដៃគូជាមួយ Maguire

អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Tim Sherwood កំពុងជំរុញឱ្យក្រុមបិសាចក្រហម Manchester United ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Leicester City កីឡាករ Caglar Soyuncu នៅរដូវក្តៅខាងមុខនេះ ដោយគាត់ជឿជាក់ថានឹងក្លាយជាដៃគូដ៏សក្តិសមបំផុតមួយរបស់កីឡាករ Harry Maguire ។

Harry Maguire 

គួរបញ្ជាក់ផងដែរថាក្លឹបបិសាចក្រហមបានចំណាយទឹកប្រាក់ ៨០ លានផោន ចុះហត្ថលេខាលើ Maguire កាលពីរដូវក្តៅមុន ប៉ុន្តែពួកគេត្រូវរង់ចាំរហូតដល់ពេលចុងក្រោយទើប អាចបញ្ចប់កិច្ចព្រមព្រៀងមួយនេះបាន ដោយសារក្រុមកញ្ច្រោងខៀវរំអុកយកតម្លៃខ្លួនបំបែកកំណត់ត្រា ។

Caglar Soyuncu

មិនតែប៉ុណ្ណោះក្រុមបិសាចក្រហមបានរក្សាមិនក្រុមគូប្រជែងស៊ុតចូល រហូតដល់ ៧ លើកចុងក្រោយ បន្ទាប់ពី Maguire ចាប់ដៃគូបានយ៉ាងល្អជាមួយកីឡាករ Victor Lindelof នៅក្នុងតំបន់ការពាររបស់ក្រុម ។

Caglar Soyuncu

ប៉ុន្តែទោះយ៉ាងណាក្រុមបិសាចក្រហមនៅតែសំលឹងរកជម្រើសខ្សែការពារកណ្តាលបន្ថែមទៀត ហើយជើងចាស់លោក Sherwood ជឿជាក់ថា Soyuncu នឹងក្លាយជាជម្រើសដ៏សក្តិសមបំផុតមួយសម្រាប់ពួកគេ ដើម្បីមកចាប់ដៃគូជាមួយ Maguire  ៕

ប្រភព: Metro 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker