fbpx
Loading...
បារាំង

Buffon ប្រាប់ពីក្លឹបទាំងបីដែលចង់ចូលរួម ក្រោយពេលចែកផ្លូវគ្នាជាមួយ Juventus

អ្នកចាំទី Gianluigi Buffon របស់ក្លឹប Paris Saint-Germain បាននិយាយថា រូបគេធ្លាប់ពិចារណាចូលរួមជាមួយនឹង Real Madrid ឬ Barcelona មុនពេលចាកចេញពី Juventus។

កីឡាករវ័យ៤០ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លឹបយក្សបារាំង ដោយមិនមានតំលៃផ្ដាច់កុងត្រាពីក្លឹបសេះបង្កង់ កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែបានអះអាងថា ខ្លួនចង់ចូលនិវត្តនៅពេលដែល មិនទទួលបានការចាប់អារម្មណ៍ពី Real ឬ Barca។

Buffon បានថ្លែងប្រាប់ RMC Sport ថា៖ “អ្វីដែលសំខាន់នាពេលនេះ លែងជាការជំរុញទឹកចិត្តទៀតហើយ វាគឺជាការប្រកួតប្រជែង ខ្ញុំពិតជាពេញចិត្តបែបនេះណាស់។ ខ្ញុំបានសំរេចចិត្តចូលនិវត្ត ហើយក្រុមណាមួយក្នុងចំនោម PSG Real Madrid ឬ Barcelona ត្រូវការខ្ញុំ ខ្ញុំបានប្ដូរចិត្តភ្លាម។

“ខ្ញុំបានត្រៀមខ្លួនសំរាប់ការរស់នៅបន្ទាប់ពីអាជីពជាកីឡាករបាល់ទាត់។ ខ្ញុំត្រូវបានទាក់ទងនៅក្នុងខែឧសភា ហើយខ្ញុំបានពិចារណាពីសំនើរនេះពីរសប្ដាហ៍។ ខ្ញុំសំរេចចិត្ដថា ខ្ញុំអាចចូលលេង១ ទៅ ២រដូវកាលទៀត។”

ប្រភព៖ Football Espana

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker