fbpx
Loading...
បាល់ទាត់អឺរ៉ុប

Cadena SER: De Ligt ថា «No» ទៅកាន់ Barcelona ខណៈក្លឹបបីទៀត កំពុងប្រជែងគ្នា

ខ្សែការពារ Matthijs de Ligt របស់ Ajax ត្រូវបានគេរាយការណ៍ថា បានច្រានចោលសំនើរផ្ទេរទៅកាន់ Barcelona ហើយបើកទ្វាអោយ Juventus, Paris Saint-Germain និង Bayern Munich។

ក្លឹបជើងឯកលីគកំពូលអេស្ប៉ាញ ត្រូវបានចាត់ទុកថាជាបេក្ខភាពដែលមានសង្ឃឹមខ្ពស់ ក្នុងការចុះហត្ថលេខានាំយក ខ្សែការពារ សញ្ជាតិហូឡង់រូបនេះ ប៉ុន្ដែ វិទ្យុអេស្ប៉ាញ Cadena SER បានអះអាងថា រូបគេបានច្រានចោលសំនើររបស់ Barca បាត់ទៅហើយ។

ហើយលើសពិនេះទៅទៀត ក្លឹបយក្សអ៊ីតាលី Juventus បានត្រៀមសំនើរដ៏គួរអោយចាប់អារម្មណ៍ ដើម្បីប្រជែងជាមួយ PSG និង Bayern ក្នុងការចុះហត្ថលេខា នាំយកកីឡាករដែលកំពុងឡើងកូដរូបនេះមកចូលរួម។

ខ្សែការពារវ័យ១៩ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាខ្សែការពារវ័យក្មេង ដែលមានភាពលេចធ្លោខ្លាំង ដោយបានជួយអោយ Ajax ឡ់ើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League និង ជួយអោយក្រុមជម្រើសជាតិហូឡង់ឈានដល់វគ្គផ្ដាច់ព្រ័ត្រ Nations League ផងដែរ៕

ប្រភព៖ Football Italia

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker