fbpx
អង់គ្លេស

Carles Gil ជឿជាក់ថាគោលដៅកំពូលរបស់ក្រុម​ Liv រូបនេះ ប្រហែលជាកីឡាករមានល្បឿនលឿនបំផុត ក្នុងប្រវត្តិសាស្រ្ត

ខ្សែប្រយុទ្ធស្លាបរបស់ក្រុមចចកខ្មៅ Wolves និងជាគោលដៅផ្ទេរដ៏ធំរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Adama Traore ត្រូវបានអតីតមិត្តរួមក្រុមរបស់គេ គឺកីឡាករ Carles Gil បានចាត់ទុកថាប្រហែលជាកីឡាករបាល់ទាត់ ដែលមានល្បឿនលឿនបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។

Adama Traore 

គួរបញ្ជាក់ថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះ គឺជាកីឡាករដែលមានកាយសម្បទាដ៏រឹមាំបំផុតមួយ ជាមួយនឹងល្បឿនដ៏លឿនរបស់គេផងដែរ ប៉ុន្តែទើបតែអាចស៊ុតបញ្ចូលទីបាន ៤ គ្រាប់ប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ខណ:ខ្សែការពាររបស់ក្រុមគូប្រជែង ប្រហែលមិនចង់ជួបប្រឈមមុខជាមួយគេ នោះទេ ។

Adama Traore

រំលឹកថាក្រុម Aston Villa បាននាំយក Traore មកកាន់ប្រទេសអង់គ្លេសពីក្រុម Barcelona ខណ:ជាកន្លែងដែល Carles Gil មានឱកាសបានលេងជាមួយខ្សែប្រយុទ្ធរូបនេះផងដែរ ។ ហើយឥឡូវនេះ Gil ជឿជាក់ថា Traore គឺពិតជាកីឡាករដែលមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោក ។

Carles Gil

មិនតែប៉ុណ្ណោះ Gil បាននិយាយប្រាប់ទៅកាន់ Stats Perform News ថា ៖ “ គាត់គឺជាកីឡាករដ៏អស្ចារ្យមួយ ។ អ្នកនឹងមិនឃើញអ្វីដែលមានភាពស្រដៀង នឹងលក្ខណៈដូចកីឡាកររូបនេះទេ ព្រោះគេមានកម្លាំងខ្លាំង ល្បឿនលឿន … ហើយច្បាស់ណាស់គាត់គឺជាកីឡាករលឿនជាងគេបំផុតនៅលើពិភពលោក ” ៕

Adama Traore

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Arsenal ដាក់គោលដៅលើតារាឆ្នើម ២ រូបនេះ ហើយស្រេច បើនៅតែមិនអាចឃាត់ Aubameyang បាន​

ក្រុមកាំភ្លើងធំ Arsenal កំពុងព្យាយាមរក្សាទុកតារាឆ្នើមរបស់ពួកគេ កីឡាករ Pierre-Emerick Aubameyang ឲ្យនៅក្លឹបបន្តទៀត នៅរដូវក្តៅខាងមុខនេះ ប៉ុន្តែទោះជាយ៉ាងណា ពួកគេហាក់ដូចជាមិនមានសង្ឃឹមច្រើននោះទេ ។

Pierre-Emerick Aubameyang

ដោយឡែកយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានឲ្យដឹងថាក្លឹប Arsenal កំពុងត្រៀមខ្លួនរួចស្រេច ដើម្បីពិចារណាផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធ ២ រូប នៅទីផ្សារដោះដូរកីឡាករត្រូវបើកឡើងវិញនាពេលខាងមុខ ប្រសិនបើ Aubameyang ត្រូវចាកចេញពីក្លឹបនោះ ។

ប៉ុន្តែទោះជាយ៉ាងណាក្លឹបនៅក្នុងក្របខ័ណ្ឌ Premier League មួយនេះ អាចនឹងត្រូវប្រឈមមុខ នៅក្នុងការចំណាយទឹកប្រាក់ប្រមាណ  ៥០ លានអឺរ៉ូ (៤៥លានផោន) សម្រាប់កីឡាករគោលដៅ Moussa Dembele ឬ Arkadiusz Milik ដើម្បីបំពេញចន្លោះប្រហោងរបស់ខ្សែប្រយុទ្ធសញ្ជាតិហ្គាប៊ុងរូបនេះ ។

Moussa Dembele

ជាក់តែងបើយោងទៅតាមសារព័ត៌មានពី L’Equipe បានឲ្យដឹងថាក្រុមកាំភ្លើងធំ បានរក្សាទំនាក់ទំនងរបស់ពួកគេ ជាមួយខ្សែប្រយុទ្ធរបស់ក្រុម Lyon កីឡាករ Dembele ជាយូរមកហើយ ខណ:ពួកគេងាចនឹងត្រូវចំណាយរហូតដល់ ៤៥លានផោន សម្រាប់តារាឆ្នើមរូបនេះ ។

មិនតែប៉ុណ្ណោះរបាយការណ៍ពី Gazzetta dello Sport ក៏បានអះអាងផងដែរថាក្រុម Arsenal កំពុងទាក់ទងទៅកាន់ខ្សែប្រយុទ្ធរបស់ក្រុម Napoli កីឡាករ Milik ផងដែរ ខណ:តារាឆ្នើមរូបនេះ ក៏មានតម្លៃខ្លួនប្រហាក់ប្រហែលទៅនឹង Dembele ផងដែរ ៕

Arkadiusz Milik

ប្រភព: Daily Star

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker