fbpx
អង់គ្លេសអេស្ប៉ាញ

Ceballos បោះសំដីធ្ងន់ៗទៅកាន់ Real Madrid ក្រោយបានឱកាសចូលលេងនៅ Arsenal

Dani Ceballos បានទំលាយភាពជូរចត់ដែលបានកើតឡើងទៅលើរូបគេកាលនៅក្លឹប Real Madrid ចាប់តាំងពីផ្ទេរមកកាន់ក្លឹប Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង។

Dani Ceballos

កាលពី២ឆ្នាំមុន ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានផ្ទេរទៅកាន់ទឹកដី Santiago Bernabeu ប៉ុន្ដែ មិនទទួលបានឱកាស ក្នុងការបង្ហាញសមត្ថភាពបានច្រើននោះទេ ដោយរូបគេ មិនទទួលបាននាទីចូលលេងនៅក្នុងជម្រើសដំបូង បានច្រើនឡើយ។

Dani Ceballos

Ceballos បាននិយាយថា៖ “ខ្ញុំគិតច្បាស់ហើយ ថាខ្ញុំចង់ចាកចេញ។ ខ្ញុំទទួលបានជោគជ័យសំរាប់ការចាកចេញ បច្ចុប្បន្ន ខ្ញុំនៅទីដែលខ្ញុំចង់នៅ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។

Dani Ceballos

“គំនិតរបស់ខ្ញុំគឺការចង់ចាកចេញ, ការលេង និង រីករាយជាមួយនឹងបាល់ទាត់។ កាលពី២ឆ្នាំមុន ខ្ញុំមិនបានធ្វើវានោះទេ។”

ប្រភព៖ Marca

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker