បារាំង ពត៌មានដោះដូរកីឡាករ អង់គ្លេស

Chelsea ខិតកាន់តែកៀកក្នុងការនាំយក តារាឆ្នើមនៅ Ligue 1 ម្នាក់មកជំនួស Kepa

ក្លឹបតោខៀវ Chelsea ឈានដល់ដំណាក់កាលចុងក្រោយនៃការពិភាក្សាចរចា ក្នុងការផ្ទេរអ្នកចាំទី Edouard Mendy ពីក្លឹប Rennes។

Edouard Mendy

អ្នកចាត់ការក្លឹបតោខៀវលោក Frank Lampard ត្រូវបានរាយការណ៍ថា កំពុងស្វែងរកអ្នកចាំទីម្នាក់ ដើម្បីមកជំនួសតំណែង Kepa Arrizabalaga។

Kepa Arrizabalaga

អ្នកចាំទីសញ្ជាតិអេស្ប៉ាញ បានក្លាយជាកីឡាករដែលបំបែកកំណត់ត្រានៃការផ្ទេររបស់ក្លឹប បន្ទាប់ពីរូបគេបានចូលរួមនៅទឹកដី Stamford Bridge ពីក្លឹប Athletic Bilbao នៅឆ្នាំ ២០១៨។

Edouard Mendy

បន្ទាប់ពីបានជួយឲ្យ Chelsea ឈ្នះពាន Europa League សម្រាប់រដូវកាលដំបូងរបស់ខ្លួន Kepa ហាក់ធ្លាក់ទម្រង់លេង នៅរដូវកាលបន្ទាប់ ហើយអ្នកកាសែត Kevin Palmer បានលើកឡើងថា Mendy ដែលលេងទើបលេងមួយរដូវកាលសម្រាប់ក្លឹប Rennes អាចជាអ្នកមកជំនួសអ្នកចាំទីរូបនេះ នៅរដូវកាលថ្មីនេះ៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ ប្រធាន​ក្លឹប Lyon ​ប្រាប់​ចំៗ​ថា ​ក្លឹប ២ នេះ កំពុង​តាម​ចង់​បាន Memphis Depay

ប្រធាន​ក្លឹប Lyon លោក Jean-Michel Aulas បាន​បញ្ជាក់​ច្បាស់ៗ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ក្លឹប Barcelona ស្ថិត​ក្នុង​ចំណោម​ក្លឹប​ចំនួន ២ ដែល​ចាប់​អារម្មណ៍​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Memphis Depay។

Memphis Depay
Ronald Koeman

កីឡាករ​ហូឡង់​រយៈ​ពេល​ចុង​ក្រោយ រង​ចចាមអារ៉ាម​ថា​លោក Ronald Koeman ចង់​បាន​រូប​គេ​ឲ្យ​ទៅ​លេង​នៅ​ទឹកដី Camp Nou ជា​ពន់ពេក។ ត្បិត​បើ​ការ​ចរចា​មិន​ទាន់​អាច​សម្រេច​ទៅ​បាន តែ​គេ​ជឿ​ថា​មាន​ភាគរយ​ច្រើន​ដែល​នឹង​មាន​ដំណឹង​ល្អ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

Memphis Depay

និយាយ​ពាក់ព័ន្ធ​កីឡាករ​វ័យ ២៦ ឆ្នាំ លោក Aulas ប្រាប់​សារព័ត៌មាន Telefoot ថា៖ “កុងត្រា​របស់ Memphis បម្រុង​នឹង​ផុត​នា​ពេល​ខាង​មុខ ហើយ Koeman ចង់​បាន​គេ​ឲ្យ​ទៅ​លេង​នៅ Barcelona តែ​ក៏​មាន​ក្លឹប Roma មួយ​ទៀត​ផង​ដែរ ដែល​បាន​ចាប់​អារម្មណ៍”។

គួរ​បញ្ជាក់​ថា Depay ក៏​ទើប​តែ​លេច​វត្តមាន​នៅ​ប្រកួត​រដូវ​កាល​ថ្មី​ឲ្យ Lyon ​ហើយ​រក​បាន Hat-Trick យក​ឈ្នះ Dijon ៤-១៕ ប្រភព៖ Sportsmole

You may also like