fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Chelsea ស្ទើតែចុះហត្ថលេខាបានតារាកំពូលរបស់ Liv រូបនេះទៅហើយ មុនពេលគេសម្រេចដើរចូល Anfield ជំនួសវិញ

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាធ្លាប់បានធ្វើកិច្ចចរចាដ៏ធំ នៅក្នុងការចុះហត្ថលេខាលើកីឡាករ Alisson Becker ប៉ុន្តេទោះជាយ៉ាងណាពួកគេបានផ្តល់ឱកាសដល់ក្រុម Liverpool វិញ ដោយសារពួកគេគិតថាអាចបញ្ចុះបញ្ចូលកីឡាករ Thibaut Courtois ឲ្យព្រមបន្តស្នាក់ក្លឹបបន្ត ។

Alisson Becker 

គួរបញ្ជាក់ផងដែរថាអ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះ បានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយ សម្រាប់ក្រុម Liverpool បន្ទាប់ពីបានចូលរួមជាមួយក្លឹបនេះ ពីក្រុម Roma ក្នុងតម្លៃខ្លួនប្រមាណ ៦៧ លានផោន នៅឆ្នាំ ២០១៨ ។

Alisson Becker

ជាក់ស្តែងក្រុម Chelsea ធ្លាប់ស្ថិតនៅក្នុងដំណាក់កាលមួយ នៃការពិភាក្សាដ៏សុីជម្រៅមួយជាមួយ Alisson ហើយអ្នកចាំទីរូបនេះត្រូវបានគេរាយការណ៍ថាក៏មានបំណងចង់ផ្លាស់មកលេងនៅទឹកដី Stamford Bridge ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាក្រុមតោខៀវ បានសម្រេចចិត្តបោះបង់ឱកាសនេះចោលវិញ ដោយសារជឿជាក់ថាតារាឆ្នើមរបស់ខ្លួន គឺកីឡាករ Courtois នឹងយល់ព្រមស្នាក់នៅក្លឹបបន្តទៀត ចំពេលកំពុងមានទំនាក់ទំនងខ្លាំងជាមួយក្លឹប Real Madrid ។

Thibaut Courtois

ហើយទីបំផុតក្លឹបនៅទីក្រុងឡុងដ៏មួយនេះ ក៏បានបរាជ័យនៅក្នុងការលួមលោមឲ្យ Courtois ស្នាក់នៅបន្ត ដោយអ្នកចាំទីសញ្ជាតិប៊ែលហ្សុិករូបនេះ យល់ព្រមផ្ទេរទៅលេងនៅទឹកដី La Liga ខណ:ក្លឹប Chelsea ត្រូវបង្ខំចិត្តចាយលុយបំបែកកំណត់ត្រា ដើម្បីទិញយកកីឡាករ Kepa ពីក្លឹប Athletic Bilbao មកជំនួសវិញ ៕

Kepa

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ក្លឹប​ណា​ក៏​ដោយ បើ​មិន​បាន​លុយ​ប៉ុណ្ណេះ Inter នឹង​មិន​បើក​ផ្លូវ​ឲ្យ Lautaro Martinez ចាកចេញ​ទេ

តាម​របាយការណ៍​ថ្មី​ចុះ​ផ្សាយ​ដោយ​ FCInterNews.it បាន​ឲ្យ​ដឹង​ថា​ក្លឹប​អ៊ីតាលី Inter Milan គឺ​ទាមទារ​ជា​ចាំ​បាច់​នូវ​សំណើ​ទឹកប្រាក់​ប្រមាណ ១១១ លាន​អឺរ៉ូ ពោល​គឺ​ជា​តម្លៃ​ផ្តាច់​កុងត្រា​ផ្ទាល់​តែ​ម្តង ដើម្បី​បើក​ផ្លូវ​ឲ្យ​ Lautaro Martinez ចាកចេញ​ទៅ​បាន។

Martinez
Martinez

​បច្ចុប្បន្ន​មាន​ក្លឹប​ជា​ច្រើន​ដែល​ចង់​បាន​កីឡាករ​វ័យ ២២ ឆ្នាំ​រូប​នេះ ដោយ​រួម​មាន​តាំង​ពី Barcelona, Chelsea និង Manchester City ជា​ដើម។ ភាគរយ​ច្រើន​គេ​ជឿ​ថា​ Barca អាច​នឹង​ក្លាយ​ជា​ក្លឹប​ដែល​អាច​នាំ​យក​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ចេញ​ពី Inter ព្រោះ​នៅ Camp Nou កំពុង​ខ្វាយខ្វល់​ត្រូវការ​កីឡាករ​លេង​នៅ​តំបន់​ប្រយុទ្ធ​ថ្មី​ជា​ចាំបាច់។

សម្រាប់ Inter បើ​កាល​ណា​អាច​លក់ Martinez ដាច់​ហើយ​នោះ ក្លឹប​នឹង​លៃលក​នាំ​យក​កីឡាករ ២ រូប​ត្រលប់​មក​វិញ ដោយ​រួម​មាន Pierre-Emerick Aubameyang និង​កីឡាករ​រួម​លីគ Sergej Milinkovic-Savic ដែល​កំពុង​ឡើង​កូដ​ខ្លាំង​នៅ​ក្លឹប Lazio។

Savic
Aubameyang

រំឭក​ថា Lautaro បង្ហាញ​ខ្លួន ៣១ ប្រកួត​នា​រដូវ​កាល ២០១៩/២០ នេះ ដោយ​រក​បាន ១៦ គ្រាប់​និង Assist ៤ លើក​ហើយ៕ ប្រភព៖ AF

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker