fbpx
បារាំងបាល់ទាត់អឺរ៉ុប

Chiellini ជឿជាក់តារាកីឡាករវ័យក្មេងម្នាក់នេះ លេងបានល្អជាង Neymar ឆ្ងាយណាស់

Neymar ត្រូវបានគេចាត់ទុតថាជាកីឡាករ ដែលមានទេពកោសល្យបំផុតមួយ នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ខណ:ខ្សែប្រយុទ្ធប្រេសុីលរូបនេះ កំពុងបង្ហាញភាពលេចធ្លោខ្លាំងមួយ នៅក្នុងក្រុមយក្សបារាំង PSG ក្រោយពីផ្លាស់បានមកពីក្រុម Barcelona នៅក្នុងខែមករាឆ្នាំ ២០១៧ កន្លងទៅ ។ ់

Neymar  

ប៉ុន្តែទោះជាយ៉ាងណាខ្ញីចាស់ Giorgio Chiellini ជឿជាក់ថាមិត្តរួមក្រុម PSG របស់គេ គឺកីឡាករ Kylian Mbappe អាចលេងបានល្អជាង Neymar ឆ្ងាយណាស់ ខណ:លោកបាននិយាយទៀតថាខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងរូបនេះ គឺមកពីពិភពផ្សេងមួយទៀត បន្ទាប់ពីបានឃើញរូបគេបង្ហាញទម្រង់លេង ក្នុងឆ្នាំ ២០១៦ ។

Kylian Mbappe

បញ្ជាក់ផងដែរថា Mbappe បានស៊ុតបញ្ចូលទីបាន ៣០ ហើយ នៅក្នុងចំណោមការបង្ហាះខ្លួនចំនួន ៣៣ ប្រកួត នៅគ្រប់កការប្រកួតរបស់ក្រុម PSG ទាំងអស់ មុនពេលរដូវកាលនេះ ត្រូវបានគេរំសាយចោល ដោយសារវីរុសឆ្លងកូវីដ ១៩ ។

Kylian Mbappe

មិនតែប៉ុណ្ណោះ Chiellini ជឿជាក់ថាកីឡាករ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ នៅក្នុងក្របខ័ណ្ឌ Ligue 1 រូបនេះ សក្តិសមក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or នៅពេលដែលកីឡាករ Cristiano និង Messi ចូលនិវត្តពីបាល់ទាត់ ។

Giorgio Chiellini

លើសពីនេះនៅពេលគេសួរថា តើអ្នកណានឹងមានវាសនា ក្លាយជាអ្នកប្រមូលពាន Ballon d’Or នៅពេលដែល Cristiano និង Messi ចូលនិវត្ត? ខណ: Chiellini បានឆ្លើយតបវិញថា ​៖ ” វាក្លាយជា Kylian Mbappe គាត់ជាកីឡាករដ៏ឆ្នើមម្នាក់ ។ គាត់ជាកីឡាករម្នាក់ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងណាស់ ជាមួយនឹងជាស្នាដៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់គាត់ ។ ខ្ញុំក៏គិតថា Mbappe ល្អជាង Neymar ផងដែរ សម្រាប់ការលេងប្រកបដោយភាពស៊ីសង្វាក់ជាមួយមិត្តរួមក្រុមផ្សេងទៀត ។ ហើយអនាគតពានរង្វាន់ធំៗ នឹងក្លាយជារបស់គាត់ ”  ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ កប់! Lewandowski ក្លាយជាកីឡាករដំបូងគេបង្អស់ ដែលតាមទាន់កំណត់ត្រាពិសេសបំផុតមួយរបស់ Messi & Ronaldo

នាពេលថ្មីៗកន្លងទៅ ខ្សែប្រយុទ្ធ Robert Lewandowski បានសម្រេចគោលដៅដ៏ធំមួយ ដោយរូបគេអាចក្លាយជាកីឡាករដំបូងគេបង្អស់ ដែលតាមស្មើកំណត់ត្រាពិសេសរបស់ Cristiano Ronaldo និង Lionel Messi ។

Cristiano Ronaldo និង Lionel Messi 

ជាក់ស្តែងកីឡាករសញ្ជាតិប៉ូឡូញរូបនេះ បានស៊ុតបាល់ពិន័យប៉េណាល់ទី សម្រាប់ក្រុម Bayern Munich យកឈ្នះទៅលើក្រុម Union Berlin ក្នុងលទ្ធផល ២ ទល់នឹង ០ ខណ:ពេលដែលការប្រកួតក្នុងក្របខ័ណ្ឌ Bundesliga វិលត្រលប់មកធ្វើសកម្មភាពវិញ កាលពីយប់មិញនេះ ។

Robert Lewandowski

ហើយយ៉ាងណាមិញសម្រាប់ការស៊ុតបញ្ចូលទីមួយគ្រាប់នេះ បានធ្វើឲ្យ Lewandowski ទទួលបានកំណត់ពិសេសមួយ ដោយរូបគេបានក្លាយកីឡាករដំបូង ដែលអាចរកគ្រាប់បាល់បាន ៤០ គ្រាប់ សម្រាប់រយ:ពេល ៥ រដូវកាលជាប់ៗ គ្នា ពោលគឺតាមស្មើកំណត់ត្រា ដែល Ronaldo និង Messi ធ្លាប់ធ្វើបានផងដែរ ។

បញ្ជាក់ថាខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះ បានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយ សម្រាប់ក្រុម  Bayern Munich ចាប់តាំងពីផ្ទេរមកពីក្រុម  Borussia Dortmund នៅឆ្នាំ ២០១៤ អំឡុងពេលដែលលោក Pep Guardiola ទទួលតួរនាទីជាអ្នកចាត់ការរបស់ក្រុមនេះផងដែរ ៕

Robert Lewandowski

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker