fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

Courtois លើកសរសើរមិត្តរួមក្រុម R.Madrid ម្នាក់ បើទោះប្រកួតបានត្រឹមស្មើជាមួយ Celta Vigo ក្តី

កីឡាករ Thibaut Courtois បានធ្វើការកត់សម្គាល់អំពីសារ:សំខាន់ ក្នុងការវិលត្រលប់មកវិញរបស់ខ្សែប្រយុទ្ធ Eden Hazard នៅពេលដែលក្រុម Real Madrid បានត្រឹមប្រកួតស្មើដោយលទ្ធផល ២ ទល់ ២ ជាមួយក្រុម Celta Vigo ។

Thibaut Courtois 

គួរបញ្ជាក់ថាផងដែរថា Eden Hazard បានវិលត្រឡប់មកជួយក្រុមវិញ ក្រោយពីការរងរបួសរយៈពេលបីខែ ខណ: Courtois ជឿជាក់ថាខ្សែប្រយុទ្ធរូបនេះ នឹងក្លាយជាគន្លឹះដ៏សំខាន់មួយសម្រាប់ក្រុមរបស់លោក Zinedine Zidane ។

Eden Hazard

ជាក់ស្តែងកីឡាករសញ្ជាតិប៊ែលហ្សុិករូបនេះបានបង្កើតឱកាសឲ្យក្រុម R.Madrid ទទួលបានបាល់ពិន័យ ១១ ម៉ែត្រ ក្រោយពីបានដួលនៅក្នុងតំបន់គ្រោះថ្នាក់ ដែលធ្វើឲ្យ Ramos អាចស៊ុតគ្រាប់បាល់នាំមុខលើក្រុម Celta Vigo ដោយលទ្ធផល ២ ទល់ ១ ខណ:នៅនាទីទី ៨៥ ហើយកីឡាករ Santi Mina អាចរកគ្រាប់តាមស្មើវិញ ដែលធ្វើឲ្យក្រុម Madrid មានគម្លាតត្រឹម ១ ពិន្ទុប៉ុណ្ណោះ ដាច់ពីគូប្រជែង Barcelona ក្នុងតារាង ។

Eden Hazard

ហើយយ៉ាងណាមិញ Courtois ដែលធ្លាប់លេងជាមួយ Hazard នៅទឹកដី Stamford Bridge បាននិយាយប្រាប់ Movistar ក្រោយចប់ការប្រកួតនេះថា ៖ “ គាត់កំពុងចាប់ផ្តើមម្តងបន្តិចៗ បន្ទាប់ពីសម្រាករយ:ពេលបីខែ ។ គាត់គឺជាកីឡាករដែលមានតម្លៃណាស់សម្រាប់យើង ” ៕

Eden Hazard

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ Puyol ថាបើមើលតាមស្ថានភាពជាក់ស្តែង Messi អាចលេងបានរហូតដល់វ័យប៉ុននេះឯណោះ

វីរបុរសក្លឹប Barcelona លោក Carles Puyol បានបញ្ជាក់យ៉ាងច្បាស់ថាកីឡាករ Lionel Messi មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការលេងបាល់ទាត់រហូតដល់រូបគេមានអាយុយ៉ាងតិច ៣៨ ឆ្នាំ ។

Lionel Messi 

គួរបញ្ជាក់ផងដែរថាតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះនឹងឈានដល់វ័យ ៣៣ ឆ្នាំនៅខែមិថុនាខាងមុខនេះ ខណ:ដែលខ្សែប្រយុទ្ធរូបនេះ នៅតែបន្តធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងក្របខណ្ឌ La Liga រដូវកាលនេះ ដោយអាចរកបាន ១៤ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ១២ លើកបន្ថែមទៀត ដោយបង្ហាញខ្លួនត្រឹមតែ ១៩ ប្រកួត ។

Lionel Messi

ហើយយ៉ាងណាមិញជាមួយនឹងកីឡាករ Cristiano Ronaldo ដែលនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ជាមួយក្រុម Juventus ដោយមានវ័យ ៣៥ ឆ្នាំ ទៅហើយនោះ ជើងចាស់លោក Puyol ក៏បានគាំទ្រដល់ Messi ចំពោះភាពលេចធ្លោរបស់គេ នៅវ័យប្រហាក់ប្រហែលគ្នាជាមួយខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះដែរ នៅលើទីលាន ។

Lionel Messi

មិនតែប៉ុណ្ណោះលោក Puyol បានប្រាប់ Marca ថា ៖ “ Messi មានអាយុ ៣២ ឆ្នាំហើយ ប៉ុន្តែកីឡាករដែលថែរក្សាខ្លួនឯងដូចជា Leo ពិតជាអាចលេងបានរហូតដល់គាត់មានអាយុ ៣៨ ឆ្នាំ ។ ហេតុអ្វីបានជាយើងនិយាយពី Barcelona ដោយគ្មាន Messi នៅពេលដែលគាត់កំពុងមានវត្តមានក្នុងពេលឥឡូវនេះ ? អ្វីដែលយើងត្រូវធ្វើគឺព្យាយាមឈ្នះអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ” ៕

ប្រភព: Goal 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker