បាល់ទាត់អឺរ៉ុប អេស្ប៉ាញ

Coutinho នឹង​ត្រូវ​បាន Koeman ដាក់​ឲ្យ​លេង​តំណែង​មួយនេះ ខុស​ពី​ជំនាន់​លោក Valverde

Philippe Coutinho ដែល​ទើប​តែ​លើក​ពាន UEFA Champions League ​ថ្មីថ្មោង​ជាមួយ Bayern Munich ទំនង​ជា​មិន​មាន​ការ​បន្ត​រួមរស់​នៅ​ទឹកដី​អាល្លឺម៉ង់​ទៀត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ប្រហែល​ត្រលប់​មក​ក្លឹប​ Barcelona វិញ សម្រាប់​រដូវ​កាល ២០២០/២១។

Philippe Coutinho

ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Ronald Koeman បើ​តាម​របាយការណ៍​ពី Marca បាន​ចុះ​ផ្សាយ​ថា គ្រូ​សញ្ជាតិ​ហូឡង់​នឹង​ប្រើប្រាស់ Coutinho សម្រាប់​ការ​លេង​នៅ​តំណែង​បម្រើ ពោល​មិនមែន​ប្រយុទ្ធ​ស្លាប​ដូច​សម័យ​កាល​ដឹកនាំ​របស់ Ernesto Valverde នោះ​ឡើយ។

Philippe Coutinho/Valverde
Ronald Koeman

បញ្ជាក់​ថា​កីឡាករ​សញ្ជាតិ​ប្រេស៊ីល ជាមួយ Bayern Munich នៅ ៣៨ ប្រកួត គេ​រក​បាន ១១ គ្រាប់​និង Assist ៩ លើក ស្រប​ពេល​នៅ Barcelona ៧៦ ប្រកួត​រក​បាន ២១ គ្រាប់​និង Assist ១១ លើក។

Philippe Coutinho

កន្លង​ទៅ​ត្បិត​បើ Barcelona នាំ​គេ​ចេញ​ពី Liverpool ក្នុង​តម្លៃ​ខ្លួន​ខ្ពស់ ១៤៥ លាន​អឺរ៉ូ​ក៏​ពិត​មែន តែ​សព្វថ្ងៃ​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ​ធ្លាក់​មក​សល់​ត្រឹម ៥៦ លាន​អឺរ៉ូ​ប៉ុណ្ណោះ៕ ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Jamie Carragher: ទាល់តែទិញម្នាក់នេះបានទើប Man United មានសង្ឃឹមប្រជែងពាន Premier League

Manchester United នឹងក្លាយជាក្រុមដែលអាចប្រជែងពាន Premier League បានប្រសិនបើពួកគេអាចទិញយក Jadon Sancho មកចូលរួមនៅរដូវក្ដៅនេះ បើតាមការលើកឡើងរបស់វីរបុរសក្រុមហង្សក្រហមលោក Jamie Carragher។

Jadon Sancho

United មានទំនាក់ទំនងក្នុងការនាំយក តារាឆ្នើមរបស់ក្រុម Borussia Dortmund រូបនេះមកចូលក្រុម ប៉ុន្ដែការចរចាផ្ទេរ មិនអាចសម្រេចទៅបានឡើយ។

Dortmund ដាក់កំហិតត្រឹមថ្ងៃទី ១០ ខែសីហាជាថ្ងៃចុងក្រោយនៃការចរចា ប៉ុន្ដែការផ្ទេរនៅតែមិនអាចសម្រេចបានឡើយ។ ក្លឹបនៃលីគកំពូលអាល្លឺម៉ង់ បានប្រកាសថា Sancho មិនមែនសម្រាប់លក់នោះទេ នៅរដូវក្ដៅនេះ ហើយខ្សែប្រយុទ្ធអង់គ្លេស ក៏បាននិយាយផងដែរថាខ្លួន នឹងចំណាយពេលយូរទៀតជាមួយក្លឹបបច្ចុប្បន្ន។

Jadon Sancho

ប៉ុន្ដែកាលពីថ្មីៗនេះ មានការរាយការណ៍ថា ក្លឹបបិសាចក្រហមនឹងជំនះក្នុងការចុះហត្ថលេខាកីឡាករវ័យ២០ឆ្នាំមកចូលរួមក្រុមរបស់ពួកគេឲ្យខានតែបាន មុនពេលដែលទីផ្សារដោះដូរកីឡាករ ត្រូវផុតកំណត់នៅថ្ងៃទី ៥ ខែតុលាខាងមុខនេះ។

ហើយវីរបុរសក្រុម Liverpool លោក Carragher គិតថា United អាចនឹងកាន់តែមានសង្ឃឹមខ្ពស់ក្នុងការក្លាយជាបេក្ខភាពប្រជែងពានលីគកំពូលអង់គ្លេស ប្រសិនបើអាចទិញ Sancho ចូលក្រុមបាន។

Bruno Fernandes

លោក Carragher បាននិយាយថា៖ “ខ្ញុំតែងតែគិតថា រឿងបន្ដិចបន្ដួចមួយ ឬ ពីរអាចធ្វើឲ្យមានការផ្លាស់ប្ដូរ ហើយសម្រាប់ខ្ញុំ ការចុះហត្ថលេខា Bruno Fernandes នៅខែមករា ពិតជាបានផ្លាស់ប្ដូរ United ទាំងស្រុង។”

Jadon Sancho

“នេះត្រឹមតែការចុះហត្ថលេខាកីឡាករម្នាក់ផង។ គេបានចូលរួម ហើយ United ក៏បានក្លាយជាក្រុមមួយផ្សេងភ្លាមៗ។ Jadon Sancho អាចនឹងចូលរួម ហើយក្រោយមក United នឹងប្រជែងពានរង្វាន់។ វាមិនខុសពីអ្វីដែលគេគិតនោះទេ។ ការទិញកីឡាករម្នាក់ ឬ ពីរនាក់អាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរ។”

ប្រភព៖ talkSPORT

You may also like