fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Danny Mills ព្រមាន Man City ប្រយ័ត្នបាត់បង់តារាឆ្នើមពួកគេរូបនេះ ទៅឲ្យក្រុម Liverpool នៅរដូវក្តៅខាងមុខ

ជើងចាស់អង់គ្លេសលោក Danny Mills ក្រុម Manchester City អាចនឹងបាត់បង់កីឡាករ Leroy Sane ទៅឲ្យក្រុម Liverpool ប្រសិនបើគ្រូបង្វឹកលោក Jurgen Klopp ដាក់ចិត្ត ដាក់កាយដើម្បីធ្វើការផ្លាស់ប្តូរមួយ សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ នៅរដូវក្តៅខាងមុខនោះ  ។

Jurgen Klopp

រំលឹកផងដែរថា Sane នៅសល់ពេលមួយឆ្នាំទៀតនៅលើកិច្ចសន្យាបច្ចុប្បន្នរបស់គេ ជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League , Man City ប៉ុន្តែលោក Mills បានអះអាងថាវានឹងពិបាក នៅក្នុងការរារាំង ចំពោះសំណើដែលផ្តល់ជូនដោយក្រុម Liverpool សម្រាប់កីឡាកររូបនេះ ព្រោះដោយសារតែភាពជោគជ័យរបស់ពួកគេ សម្រាប់រយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

Leroy Sane

មិនតែប៉ុណ្ណោះអតីតខ្សែការពាររបស់ Man City រូបនេះបានរៀបរាប់ប្រាប់ទៅកាន់ Football Insider ថា ៖ “ ក្លឹបមិនចង់លក់តារាឆ្នើមរបស់ពួកគេ ទៅឲ្យគូប្រជែងនោះទេ ហើយបើសិនរឿងនេះអាចកើតឡើងមែននោះ វានឹងក្លាយជាបញ្ហាធំបំផុត ” ។

Leroy Sane

លោកបន្តទៀតថា ៖ ” ប្រសិនបើ Liverpool ចង់បាន Sane ខ្ញុំប្រាកដថាគាត់នឹងទៅទីនោះ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ។ ហេតុអ្វីបានជាគាត់មិនអាចធ្វើដូច្នេះបាន? យើងបានឃើញកីឡាករផ្សេងៗ ធ្វើរឿងអាក្រក់ជាងនេះទៅទៀត ។ វាមិនមែនជាក្រុម Manchester United-Liverpool ឬ Leeds-Manchester United ទេ។ ប៉ុន្តែវាគឺ Liverpool នឹង Man City ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ តារាកំពូល Juve ២ រូប បដិសេធមិនព្រមផ្លាស់ទៅក្រុម Man Utd ដើម្បីធ្វើស្ពានចម្លង Pogba មក Serie A វិញនោះទេ

ឱកាសរបស់ Paul Pogba ក្នុងការវិលត្រលប់ទៅកាន់ក្រុម Juventus វិញ ហាក់ត្រូវធ្លាក់ចុះ បន្ទាប់ពីកីឡាករ Paulo Dybala និង Miralem Pjanic បានបដិសេធ មិនព្រមធ្វើជាថ្នូរ ដើម្បីផ្លាស់ទៅកាន់ទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះនោះទេ ។

Paulo Dybala និង Miralem Pjanic 

គួរបញ្ជាក់ផងដែរថា Pogba បានផ្លាស់ប្តូរមកកាន់ក្លឹប Man Utd វិញ ជាមួយតម្លៃបំបែកកំណត់ត្រា ៨៩ លានផោន ឆ្នាំ ២០១៦ ពោលគឺមានរយៈពេល ៤ ឆ្នាំហើយ បន្ទាប់ពីចាកចេញពីក្រុម Juve ។ ប៉ុន្តែបើយោងតាមរបាយការណ៍នៅអ៊ីតាលមួយ បានបញ្ជាក់ថាខ្សែបម្រើសញ្ជាតិបារាំងរូបនេះ កំពុងភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង នៅក្នុងការវិលទៅលេងនៅក្របខ័ណ្ឌ Serie A វិញ ខណ:កិច្ចសន្យាបច្ចុប្បន្នរបស់គេនៅឯទឹកដី Old Trafford នឹងត្រូវផុតកំណត់រដូវកាលក្រោយ ។

Paul Pogba ​

មិនតែប៉ុណ្ណោះបើយោងតាម Rai Sport បានបញ្ជាក់ថាក្លឹប Juventus ចង់ដាក់បញ្ចូល  Dybala និង Pjanic សម្រាប់កិច្ចព្រមព្រៀងមួយ ដើម្បីដោះដូរ Pogba ជាមួយក្រុម Man Utd ប៉ុន្តែទោះជាយ៉ាងណាតារាឆ្នើមទាំង ២ រូបនេះ បានចេញមុខបដិសេធ នឹងមិនមានចេតនាចាកចេញពីទឹកដី Serie A នោះទេ ។

Paul Pogba

ជាក់ស្តែង Dybala កំពុងបង្ហាញទម្រង់លេងយ៉ាងល្អមួយសម្រាប់ក្រុមសេះបង្កង់ ដោយរូបគេអាចបំប៉ោងសំណាញ់ទីបាន ៦៤ គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួនទាំង ១៥២ ប្រកួតរហូតមកដល់ពេលននេះ ខណ:ខ្សែប្រយុទ្ធរូបនេះ ក៏អាចសហការគ្នាបានយ៉ាងល្អជាមួយ តារាឆ្នើម Cristiano Ronaldo ផងដែរ ។ ចំណែកឯ Pjanic វិញ ក៏បង្ហាញទម្រង់លេងមិនងាយធ្លាក់ចុះផងដែរ ចាប់តាំងពីបានមកជំនួសតំណែងរបស់ Pogba នៅក្នុងឆ្នាំ ២០១៦ មក ៕​

Miralem Pjanic

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker