fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Danny Rose បង្ហើបប្រាប់ពីឈ្មោះគ្រូបង្វឹកនៅ PL ម្នាក់ ដែលរូបគេប្រាថ្នាចង់លេងឲ្យខ្លាំងបំផុត មុនពេលចូលនិវត្ត

កីឡាករ Danny Rose បានបង្ហើបឲ្យដឹងថារូបគេ ចង់លេងឲ្យក្រុម Leicester ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Brendan Rodgers មុនពេលសម្រេចិត្តបញ្ចប់អាជីពបាល់ទាត់ ។

Brendan Rodgers

គួរបញ្ជាក់ផងដែរថាខ្សែការពារស្លាបឆ្វេងរបស់ក្រុម Tottenham រូបនេះ បច្ចុប្បន្នកំពុងខ្ចីជើងនៅឯក្រុម Newcastle ខណ:រូបគេនៅតែមានរយ:ពេល ១៣ ខែទៀត សម្រាប់កិច្ចសន្យាបច្ចុប្បន្ននៅឯក្រុម Spurs ប៉ុន្តែត្រូវបានគេគិតថាជាចំណែកលើសតម្រូវការ នៅឯទឹកដី Tottenham Stadium ។

Danny Rose

រំលឹកផងដែរថា Rose ធ្លាប់បានធ្វើការជាមួយលោក Rodgers  ក្នុងរយៈពេលខ្លីកំឡុងពេលខ្ចីប្រាក់នៅឯក្រុម Watford នារដូវកាលឆ្នាំ ២០០៨-២០០៩ ហើយចាប់តាំងពីពេលនោះមកខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ តែងប្រាថ្នាចង់លេងឲ្យក្រុមរបស់គ្រូបង្វឹករូបនេះ ជាថ្មីម្តងទៀត នៅថ្ងៃណាមួយ ។

Brendan Rodgers

មិនតែប៉ុណ្ណោះ Rose បាននិយាយថា ៖ “ ការធ្វើការជាមួយគាត់រយៈពេល ២ ខែពិតជាអស្ចារ្យណាស់ ។ ពេលនោះខ្ញុំមានអាយុ ១៨ ឬ ១៩ ឆ្នាំប៉ុណ្ណោះ ខ្ញុំមិនដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលណាដូចនេះពីមុនមកទេ ។ គំនិតរបស់គាត់ក្នុងការបណ្តុះបណ្តាល… វាអស្ចារ្យ ហើយខ្ញុំតែងតែនិយាយថាគាត់គឺជាមនុស្ស ដែលខ្ញុំចង់លេងជាមួយម្តងទៀត ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Ancelotti ថាបានដឹកនាំ R.Madrid ជាសំណាងទៅហើយ ប៉ុន្តែបានធ្វើការជាមួយតារាឆ្នើមរូបនេះ រឹតតែពិសេស

លោក Carlo Ancelotti បានសារភាពថាគាត់ជាគ្រូបង្វឹកម្នាក់ ដែលអាចសម្រេចក្តីសម្រៃរបស់ខ្លួន ដើម្បីមានឱកាសដឹកនាំក្រុម Real Madrid ខណ:ដែលគាត់ក៏បានលើកឡើងអំពីសមត្ថភាពដ៏អស្ចារ្យរបស់ Cristiano Ronaldo ផងដែរ ដោយគាត់មិនចាប់បាច់ត្រូវផ្តល់ការណែនាំច្រើននោះទេ សម្រាប់ខ្សែប្រយុទ្ធរូបនេះ អំឡុងចំណាយពេលជាមួយគ្នានៅឯទឹកដី Santiago Bernabeu ។

Carlo Ancelotti

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានគេចាត់់ទុកថាជាអ្នកចាត់ការក្រុមដ៏ឆ្នើមម្នាក់មួយ នៅក្នុងបាល់ទាត់សម័យទំនើប ដោយទទួលបានការចាប់អារម្មណ៍ពីបណ្តាក្លឹបៗធំ ៗ ជាច្រើននៅជុំវិញពិភពលោក ។

Carlo Ancelotti

មិនតែប៉ុណ្ណោះគ្រូបង្វឹកដែលពោពេញទៅដោយតិចនិករូបនេះ ក៏ទទួលបានភាពជោគជ័យដ៏ច្រើនលើសលុបផងដែរ អំឡុងពេលដែលគាត់បានដឹកនាំក្រុមដូចជា AC Milan, Juventus, Chelsea, Real Madrid , Bayern Munich និង Paris Saint-Germain ហើយបច្ចុប្បន្ន គាត់បានវិលត្រលប់មកអង់គ្លេសវិញជាមួយក្រុម Everton ។

ប៉ុន្តែទោះជាយ៉ាងណាលោក Ancelotti បានសារភាពថាគាត់ជាគ្រូបង្វឹកដែលមានសំណាងម្នាក់ ដោយមានឱកាសដឹកនាំក្រុម R.Madrid ហើយអាចឈ្នះពានរង្វាន់ Champions League ជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះផងដែរ ។

Carlo Ancelotti

ដោយឡែកភាពជោគជ័យរបស់លោក  Ancelotti ទាំងនេះ ក៏បានមកពីការជួយជ្រោមជ្រែងយ៉ាងច្រើន ពីសំណាក់កីឡាករ Cristiano Ronaldo ផងដែរ ដោយគាត់ថែមទាំងបានអះអាងថាម្ចាស់ពាន Ballon d’Or ៥ សម័យរូបនេះ ជាកីឡាករដ៏មានសមត្ថភាពបំផុតម្នាក់ ដោយមិនចាំបាច់ត្រូវផ្តល់ការណែនាំច្រើននោះទេ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះគ្រូបង្វឹកវ័យ ៦០ ឆ្នាំរូបនេះ បាននិយាយប្រាប់់ SkySport ថា ៖ ” ខ្សែប្រយុទ្ធដូចជា Ronaldo គឺរូបគេតែងអាចរកគ្រាប់បាល់បាន រាល់ការប្រកួត ហើយអ្វីដែលពិសេសនោះគឺថាអ្នកមិនចាំបាច់ត្រូវផ្តល់ការណែនាំដល់គាត់ច្រើនពេកនោះទេ  ព្រោះគាត់អាចយល់ នឹងធ្វើបានយ៉ាងងាយស្រួល ” ៕

Cristiano Ronaldo

ប្រភព: Goal 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker