fbpx
ពត៌មានដោះដូរកីឡាករអេស្ប៉ាញ

De Beek ឆ្លើយតបវិញយ៉ាងណា ក្រោយត្រូវគេសួររឿងទំនាក់ទំនង ក្នុងការផ្លាស់ទៅលេងឲ្យក្រុម R.Madrid

តារាឆ្នើមរបស់ក្លឹប Ajax កីឡាករ Donny van de Beek បានធ្វើការឆ្លើយតបទៅនឹងពាក្យចចាមអារាម ដែលបង្ហាញពីទំនាក់ទំនងរបស់គេជាមួយនឹងក្លឹប Real Madrid ខណ:កីឡាកររូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថាសម្រាប់ពេលនេះ រូបគេនៅតែមិនទាន់ដឹងពីរបៀបក្នុងការនិយាយភាសាអេស្ប៉ាញនៅឡើយនោះទេ ហើយផ្តោសំខាន់តែជាមួយក្លឹប Ajax ប៉ុណ្ណោះ ។

Donny van de Beek 

គួរបញ្ជាក់ផងដែរថាមានក្លឹបកំពូលៗនៅអឺរ៉ុបជាច្រើន បានបង្ហាញពីចំណាប់អារម្មណ៍ចង់បាន De Beek ខណ:កីឡាកររូបនេះ មានរដូវកាលដ៏អស្ចារ្យមួយនៅឯក្រុម Ajax ហើយរួមទាំងក្លឹប Madrid ផងដែរ ដែលកំពុងស្រម៉ៃចង់់បានកីឡាកររូបនេះ ទៅពង្រឹងនៅតំបន់ប្រយុទ្ធពួកគេបន្ថែមទៀត ។

Donny van de Beek

ប៉ុន្តែទោះជាយ៉ាងណា De Beek នៅតែប្រកាន់ខ្ជាប់នូវគោលជំហរ ក្នុងការបន្តអនាគតជាមួយក្លឹប Ajax ដោយនៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី ‘Helden’ កីឡាកររូបនេះត្រូវបានគេសួរដោយផ្ទាល់ អំពីលទ្ធភាពនៃការផ្លាស់ទៅកាន់ក្រុម Real Madrid រដូវកាលក្រោយផងដែរ ។

Donny van de Beek

មិនតែប៉ុណ្ណោះ De Beek បានឆ្លើយតបថា ៖ ” ការលេងនៅលើព្រះអាទិត្យគឺពិតជាល្អមែន ប៉ុន្តែអត់ទេ ខ្ញុំមិនទាន់ចាប់ផ្តើមរៀនភាសាអេស្ប៉ាញនៅឡើយទេ ក្នុងពេលបច្ចុប្បន្ននេះ ” ៕

ប្រភព: Besocccer 

អានអត្ថបទបន្ទាប់៖ Aguero លើកឈ្មោះជើងចាស់ ៥ រូបទៀត ដែលបានបំផុសគំនិតរបស់គេខ្លាំងបំផុត ពេលនៅក្មេង

កីឡាករ Sergio Aguero បានធ្វើការដាក់ឈ្មោះកីឡាករ ៥ រូប ដែលខ្លួនយកគម្រូតាមកាលពីវ័យកុមារភាព ដែលក្នុងនោះរួមមានទាំងអតីតជើងចាស់របស់ក្រុមគូប្រជែង Manchester United និង Liverpool ផងដែរ ។

Sergio Aguero

គួរបញ្ជាកផងដែរថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ចាប់តាំងពីបានចូលរួមជាមួយក្រុម Man City ក្នុងឆ្នាំ ២០១១ ដោយបានស៊ុតបញ្ចូលទីចំនួន ១៨០ គ្រាប់ ក្នុងក្របខ័ណ្ឌ Premier League ដើម្បីទទួលបានគ្រាប់បាល់សរុបនៅក្នុងអាជីពទាំងមូលរហូតដល់ ៣៥០ គ្រាប់ឯណោះ ។

Sergio Aguero

ជាក់ស្តែងមុនពេលផ្លាស់ទៅពហុកីឡដ្ឋាន Etihad កីឡាករ Aguero ធ្លាប់បានក្របអាជីពនៅឯក្លឹប Independiente របស់អាហ្សង់ទីន និងបន្ទាប់មកបានផ្លាស់ទៅលេងនៅក្របខ័ណ្ឌ La Liga ជាមួយក្រុម Atletico Madrid ផងដែរ ។

ដូច្នេះហើយវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលខ្សែប្រយុទ្ធរូបនេះ មានបញ្ជីឈ្មោះតារាឆ្នើមទាំងប្រាំរូប ដែលបានបំផុសគំនិតរបស់គេ នៅក្នុងនាមជាកីឡាករបាលទាត់អាជីពដ៏ជោគជ័យម្នាក់ ។

Ronaldo
Riquelme

មិនតែប៉ុណ្ណោះ Aguero បានប្រាប់ទៅកាន់ Etisalat ដែលអ្នកឧបត្ថម្ភរបស់ក្លឹប Manchester City ថា ៖ “ នៅពេលខ្ញុំនៅក្មេង ខ្ញុំធ្លាប់ផ្តោតអារម្មណ៍ទៅលើលោក Javier Saviola ដែលគាត់ធ្លាប់លេងឲ្យក្រុម River Plate ។ ហើយក្រោយមក ខ្ញុំបានផ្តោតលើ Tevez , Juan Roman និង Riquelme នឹងក្រោយមកទៀត លើ Ronaldo ដែលមកពីប្រេស៊ីល ” ៕

Tevez , Juan Roman

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker