fbpx
Loading...
អេស្ប៉ាញ

De Jong រង់ចាំយ៉ាងអន្ទះសារ ដើម្បីបានចាប់ដៃគូជាមួយ កីឡាករមួយរូបរបស់ Barcelona

ខ្សែបម្រើឆ្នើមវ័យក្មេង Frenkie de Jong បានរង់ចាំយ៉ាងអន្ទះសារ ក្នុងការបង្ហាញខ្លួនលើទីលានប្រកួត សំរាប់ក្លឹប Barcelona។

កីឡាករសញ្ជាតិហូឡង់រូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍របស់ Esporte Interativo បន្ទាប់ពីជម្រើសជាតិរបស់ខ្លួន បានបរាជ័យ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Nations League ទល់នឹងក្រុមព័រទុយហ្គាល់។

De Jong បាននិយាយថា៖ “បច្ចុប្បន្ន ខ្ញុំខ្វល់តែពីរឿងវិស្សមកាល និង ការបង្ហាញខ្លួនសំរាប់ Barca តែមិនទាន់ដឹងថានៅពេលណានៅឡើយទេ។”

នៅពេលដែលសួរពាក់ព័ន្ធនឹង ខ្សែបម្រើ Arthur កីឡាករវ័យ២២ឆ្នាំរូបនេះ បាននិយាយថា៖ “គាត់ជាកីឡាករដ៏អស្ចារ្យមួយរូប ហើយខ្ញុំរង់ចាំយ៉ាងអន្ទះសារ ដើម្បីលេងជាមួយគាត់។ គាត់មានទំនុកចិត្តខ្ពស់ ជាមួយនឹងបាល់ បច្ចេកទេសរបស់គាត់ល្អ ហើយ ពិបាក ក្នុងការដណ្ដើមបាល់ចេញពីជើងគាត់។ ពិតណាស់ យើងអាចលេងជាមួយគ្នា។”

ប្រភព៖ SPORT

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker