fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

De Ligt ចេញមុខឆ្លើយតបទៅលោក Patrick វិញ រឿងថាគេស្តាយក្រោយ ដែលជ្រើសដើរចូល Juventus

កីឡាករ Matthijs de Ligt បានទទូចថារូបគេសប្បាយចិត្តនៅក្លឹប Juventus បើទោះបីជាមានការអះអាងពីសំណាក់កីឡាករជើងចាស់របស់ក្លឹប Barcelona លោក Patrick Kluivert ថារូបគេប្រហែលជាមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្លាស់ទៅប្រទេសអ៊ីតាលីពីក្លឹប Ajax ក្តី ។

Matthijs de Ligt 

គួរបញ្ជាក់ថា De Ligt គឺជាកីឡាករម្នាក់ ដែលទទួលបានការចាប់អារម្មណ៍បំផុតនៅលើពិភពលោក ក្នុងរដូវការដោះកីឡាករនារដូវក្តៅនេះ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់គេ ក្នុងរដូវកាល ២០១៨-២០១៩ ដែលក្នុងនោះខ្សែការពាររូបនេះ ក៏បានជួយក្រុម Ajax ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ផងដែរ ។

Matthijs de Ligt

ហើយយ៉ាងណាមិញបន្ទាប់ពីមានការរំពឹងទុកយ៉ាងច្រើនចំពោះអនាគតរបស់គេ ទីបំផុត De Ligt បានចូលរួមជាមួយក្លឹប Juventus ក្នុងតម្លៃ ៦៧.៧ លានផោន ប៉ុន្តែក្រោយមកមានការរិះគន់ខ្លះចំពោះទម្រង់លេងរបស់គេសម្រាប់ក្រុមនៅ Serie A រហូតមកដល់ពេលនេះ និងមានការការលើកឡើងដោយជើងចាស់លោក Kluivert ថារូបគេប្រហែលជាស្តាយក្រោយ ក្នុងការចូលរួមជាមួយក្លឹបនេះផងដែរ ។

Patrick Kluivert

ប៉ុន្តែទោះជាយ៉ាងណា De Ligt បាននិយាយទៅកាន់ Voetbal Primeur ថា ៖ “ ខ្ញុំមិនសោកស្តាយចំពោះការពិតដែលខ្ញុំបានផ្លាស់ទៅលេងនៅ Juventus នោះទេ​ ។ ពួកគេកំពុងនិយាយនិងសរសេរអំពីអ្វីៗជាច្រើន។ ប្រសិនបើមនុស្សដូច Kluivert និយាយអ្វីមួយ ដូច្នេះនេះវាហាក់ដូចជាការពិត ប៉ុន្តែវាគ្រាន់តែជាការសន្និដ្ឋានរបស់គាត់ប៉ុណ្ណោះ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ តារាឆ្នើមម្នាក់ទម្លាយថាខ្លួនបានបដិសេធក្រុម Man Utd ,Ciy និង PSG មុនដើរចូល Liverpool

កីឡាករ Fabinho បានច្រានចោលសំណើទាំងក្លឹប Manchester និង PSG ដើម្បីចូលរួមជាមួយ Liverpool បន្ទាប់ពីលោក Jurgen Klopp បានធ្វើឱ្យក្លាយជាកីឡាករដែលលេងបានទៀងទាត់មួយនៅក្នុងក្រុមហ្សង់ក្រហម ។

Fabinho

គួរបញ្ជាកផងដែរថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានតំលៃខ្លួនប្រមាណ ៣៩ លានផោន ខណ:ដែលគេបានផ្លាស់ចេញពីក្រុម Manaco កាលពីរដូវក្តៅមុន ។

គួររំលឹកផងដែរថា Fabinho មានក្លឹបធំៗនៅអ៊ឺរ៉ុបជាច្រើន បានធ្វើការតាមចុះហត្ថលេខាលើគេ បន្ទាប់ពីរដូវកាលដ៏គួរឲ្យអារម្មណ៍មួយ ក្នុងអំឡុងឈ្នះពានរង្វាន់ Ligue 1 ជាមួយក្រុម Monaco នៅឆ្នាំ ២០១៧ ។

Fabinho

ហើយយ៉ាងណាមិញបងថ្លៃរបស់ Fabinho លោក Ricardo Assis បានប្រាប់ Telegraph ថា ៖ “ ក្រុម Paris Saint-Germain, Manchester United, Manchester City និង Juventus ក៏បាននិយាយជាមួយភ្នាក់ងាររបស់គាត់ដែរ ប៉ុន្តែវាគឺជា Liverpool ដែលបានប្រឹងប្រែងចុះកុងត្រាជាមួយគាត់ខ្លាំងជាងគេ ” ។

លោកបន្តទៀតថា ៖ ” Klopp បានបង្ហាញវីឌីអូរបស់ក្រុមគាត់ ហើយពន្យល់ពីមូលហេតុដែលគាត់ចង់ចុះហត្ថលេខាជាមួយ Fabinho  ប៉ុន្តែគាត់ក៏បានបញ្ជាក់យ៉ាងច្បាស់ថាវាមិនមែនរឿងងាយស្រួលទេ ដើម្បីទៀងទាត់នៅក្លឹបនេះ ។ ហើយក្រោយមក Fabinho ក៏បានសម្រេចចិត្តដើរចូល Liverpool ” ៕

Fabinho

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker