fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

De Ligt ត្រូវគេទម្លាយថា មិនបានស្តាយក្រោយទេ ដែលចូលរួម Juve ហើយបដិសេធក្រុមកំពូលនៅ PL មួយនេះ

កីឡាករ Matthijs De Ligt មិនមានការសោកស្តាយទេ ចំពោះការសម្រេចចិត្តផ្លាស់មកលេងនៅក្រុម Juventus កាលពីរដូវក្តៅមុន បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើន នៅក្នុងការផ្លាស់ទៅកាន់ក្រុម Manchester United ។

Matthijs De Ligt

គួរបញ្ជាក់ថាកីឡាករវ័យ ២០ ឆ្នាំរូបនេះ បានផ្លាស់ពីក្លិប Ajax ទៅកាន់ក្រុមជើងឯក Serie A ក្នុងតម្លៃខ្លួនប្រមាណ ៦៧,៥ លានផោនកាលពីរដូវក្តៅមុន ក្នុងកិច្ចសន្យារយ:ពេល ៥ ឆ្នាំ ។

ហើយយ៉ាងណាមិញមានការអះអាងថា De Ligt នឹងផ្លាស់ទៅកាន់ទឺកដី Premier League នៅរដូវក្តៅខាងមុខនេះ ក្រោយមានរបាយការណ៍មួយបង្ហាញថាក្រុម Man Utd ចង់បានកីឡាករវ័យក្មេងរូបនេះ ជាថ្នូរក្នុងការលក់ខ្សែបម្រើ Paul Pogba ទៅឲ្យក្រុម Juve វិញ ។

Matthijs De Ligt

ប៉ុន្តែទោះជាយ៉ាងណាលោក Keje Molenaar ដែលត្រូវជាឪពុកក្មេករបស់ De Ligt បានធ្វើការចេញមុខបដិសេធ ចំពោះការលើកឡើងទាំងនេះ ដោយបាននិយាយថា ៖ ” ទាំងនេះគឺជាពាក្យចចាមអារាមសាមញ្ញ ដែលមិនមានអ្វីត្រូវនិយាយទៀតទេ ” ។

លោកបន្តទៀតថា ៖ ” Matthijs មិនសោកស្តាយទេ ដែលបានជ្រើសរើសយក Juve ។ គាត់និង Annekee ពិតជារីករាយនៅក្នុងទីក្រុង Turin ហើយប្រហែលជាពួកគេអាចចំណាយពេលបន្ថែមទៀតនៅក្នុងប្រទេសអ៊ីតាលី ។ មិនតែប៉ុណ្ណោះក្រុម Juventus ក៏មើលថែពួកគេបានយ៉ាងល្អឥតខ្ចោះផងដែរ ” ៕

Matthijs De Ligt

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Deeney ណែនាំឲ្យក្រុម Man Utd &Chelsea បោះទុនចុះហត្ថលេខានាំយកតារាឆ្នើម Liverpool រូបនេះ​ ចូលក្រុម

កីឡាករ Troy Deeney ជឿជាក់ថាក្រុមបិសាចក្រហម Manchester United និង Chelsea គួរតែព្យាយាមចុះហត្ថលេខាលើកីឡាករ Adam Lallana ចំពេលមានការសន្និដ្ឋានជាច្រើនបង្ហាញថាកីឡាកររូបនេះ អាចនឹងចូលរួមជាមួយក្រុម Arsenal នៅពេលដែលកុងត្រារបស់គេជាមួយក្រុម Liverpool ត្រូវផុតកំណត់ ។

Troy Deeney

គួរបញ្ជាក់ផងដែរថា Lallana នឹងត្រូវផុតកុងត្រានៅរដូវក្តៅខាងមុខនេះ ដោយក្រុម Liverpool មិនបានគិតថាចង់បន្តកុងត្រាថ្មីដល់ខ្សែបម្រើរូបនេះទៀតឡើយ ។

Adam Lallana

ហើយយ៉ាងណាមិញចំពោះស្ថានភាពនេះ បានផ្តល់ឱកាសដល់ក្រុម Arsenal នៅក្នុងការចុះហត្ថលេខាលើ  Deeney មកកាន់ក្រុមរបស់ពួកគេ ខណ:គ្រូបង្វឹកលោក Mikel Arteta គឺជាអ្នកគាំទ្រដ៏ធំមួយរបស់កីឡាកររូបនេះផងដែរ ។

Adam Lallana

ប៉ុន្តែទោះជាយ៉ាងណា Deeney ជឿជាក់ថាក្លឹបផ្សេងទៀតនៅ Premier League គួរតែព្យាយាមតាមចុះហត្ថលេខាលើអតីតកីឡាករក្រុម Southampton រូបនេះ និងបានជំរុញឱ្យ Manchester United, Chelsea, Tottenham Hotspur និង Everton ចូលរួមធ្វើការផ្លាស់ប្តូរមួយ សម្រាប់ខ្សែបំរើរូបនេះផងដែរ ៕

Adam Lallana

ប្រភព: Metro 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker