fbpx
ពត៌មានដោះដូរកីឡាករអ៊ីតាលីអេស្ប៉ាញ

De Ligt ទម្លាយមូលហេតុពិតប្រាកដមួយ ពីក្រោយការសម្រេចចិត្ត មិនដើរចូលក្រុម Barca រដូវក្តៅមុន

កីឡាករ Matthijs de Ligt បានសម្រេចចិត្តច្រានចោល  Barcelona កាលពីរដូវក្តៅមុន ដោយសាររូបគេជឿជាក់ថានឹងក្លាយជាកីឡាករបាល់ទាត់ដ៏ល្អមួយរូប ជាមួយនឹងការផ្លាស់ទៅលេងនៅក្រុម Juventus ជំនួសវិញ ។

Matthijs de Ligt 

គួរបញ្ជាក់ផងដែរថាខ្សែការពារកណ្តាលរូបនេះបានចូលរួមជាមួយក្លឹបយក្សអុីតាលី ជាមួយតម្លៃខ្លួន ៥៧,៥ លានផោន ពីក្រុម Ajax និងបានបង្ហាញខ្លួនចំនួន ២៦ លើក អំឡុងរដូវកាលដំបូងរបស់គេ ក្នុងក្របខណ្ឌ Serie A ។

Matthijs de Ligt

ជាក់ស្តែងដោយរៀបរាប់អំពីការសម្រេចចិត្តផ្ទេរនេះ De Ligt បានប្រាប់ Ziggo Sport ថា ៖ “ ខ្ញុំមានការផ្តល់ជូនពីសំណាក់ក្លឹបជាច្រើន កាលពីរដូវក្តៅមុន រួមមាន Juventus, PSG និង Barcelona ហើយខ្ញុំបានធ្វើការសិក្សាលើជម្រើសក្លឹបទាំងនោះ ។ នៅទីបំផុត ខ្ញុំសន្និដ្ឋានថាខ្ញុំអាចរីកចម្រើនបានលឿនជាង នៅក្នុងក្រុម Juve ” ។

Matthijs de Ligt

គេបន្តទៀតថា ៖ ” ពួកគេមានទម្រង់លេងពិសេសផ្ទាល់ខ្លួន ហើយខ្ញុំដឹងថាការលេងនៅទីនោះ អាចនឹងធ្វើឱ្យខ្ញុំក្លាយជាកីឡាករពេញលេញមួយរូប ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Juventus នៅតែមានចិត្តចង់ប្រគល់ Dybala ឲ្យក្រុម PSG ដើម្បីថ្ពក់យកតារាឆ្នើមរូបនេះមកក្លឹបវិញ

យោងតាមសេចក្តីរាយការណ៍ពីកាសែត Tuttosport ដែលមានមូលដ្ឋាននៅទីក្រុង Turin បានឲ្យដឹងថាក្រុមសេះបង្កង់ Juventus នៅតែមានចិត្តចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi ជាមួយនឹងកិច្ចព្រមព្រៀងផ្លាស់ប្តូរមួយ ដែលអាចធ្វើទៅបាន នៅរដូវក្តៅខាងមុខនេះ ។

Paulo Dybala

គួរបញ្ជាក់ផងដែរថាក្រុម Juve ធ្លាប់បានព្យាយាមតាមចុះហត្ថលេខាលើ Icardi កាលពីរដូវក្តៅមុន ប៉ុន្តែកីឡាកររូបនេះ បានសម្រេចចិត្តជ្រើសយកការផ្ទេរទៅកាន់់ក្រុម​ PSG ជំនួសវិញ ជាមួយកិច្ចព្រមព្រៀងខ្ចីជើងពីក្រុម Inter Milan នឹងមានជម្រើសទិញផ្តាច់ ៧០ លានផោន ។

Mauro Icardi

មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ថាក្រុមសេះបង្កង់ Juventus អាចនឹងធ្វើកិច្ចព្រមព្រៀងដោះដូរមួយ ជាមួយក្លឹប PSG នារដូវក្តៅខាងមុខនេះ ប្រសិនបើក្រុមនៅបារាំងមួយនេះ សំរេចចិត្តអនុម័តលើជម្រើសទិញផ្តាច់សម្រាប់ Icardi ។

Mauro Icardi

លើសពីនេះសេចក្តីរាយការណ៍ដដែលនេះ បានបញ្ជាក់បន្ថែមទៀតថាក្លឹប Juuventus អាចបូកបញ្ចូលទាំងខ្សែប្រយុទ្ធ Paulo Dybala ឬខ្សែបម្រើ Miralem Pjanic ក្នុងកិច្ចព្រមព្រៀង ដើម្បីដោះដូរជាមួយ Icardi ផងដែរ ៕

ប្រភព: Calciomercato

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker