fbpx
វីដេអូហាយឡាយ

Diogo Jota គ្រងតំណែងជើងឯក ePremier League ក្រោយយកឈ្នះ Alexander-Arnold នៅវគ្គផ្ដាច់ព្រ័ត្រ

ខ្សែប្រយុទ្ធ Diogo Jota ទទួលបានជ័យជំនះនៅក្នុងការប្រកួតសម្ពោធហ្គេម ePremier League Invitational បន្ទាប់ពីរូបគេបានយកឈ្នះទៅលើ ខ្សែការពារ Trent Alexander-Arnold ក្នុងការប្រកួតដ៏ស្វិតស្វាញ។

បន្ទាប់ពីបានវាយបកយកឈ្នះទៅលើ Raheem Sterling 3-2 នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុម Liverpool ដែលលេងដោយ Alexander-Arnold បានរកគ្រាប់បាល់នាំមុខនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅពេលដែល Georginio Wijnaldum តែតបញ្ចូលទី ផុតដៃអ្នកចាំទី Rui Patricio។

ទោះយ៉ាងណាក្ដី ក្រុម Wolves របស់ Jota វាយបកតាមស្មើបានមួយគ្រាប់វិញ ដោយកីឡាករ Adama Traore ហើយក្រុមរបស់ Jota ទទួលបានជ័យជំនះ ក្រោយពេល Raul Jimenez រកគ្រាប់បាល់បញ្ចូលទី។

គួរបញ្ជាក់ថា ការប្រកួតជម្រុះត្រូវបានធ្វើឡើងមួយសប្ដាហ៍ពេញ ដោយកីឡាករមកពីក្លឹបទាំង២០នៃ Premier League ហើយប្រាក់រង្វាន់នឹងត្រូវបានបរិច្ចាគទៅកាន់មូលនីធិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩៕

ePremier League Invitational – The Finals

Let’s go, Trent!! 🙌Watch LIVE as Trent Alexander-Arnold faces Diogo Jota in the #ePremierLeague Invitational final 🎮⚽️

Posted by Liverpool FC on Saturday, April 25, 2020

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ Costa ថាអតីតគ្រូបង្វឹក Premier League ម្នាក់នៅមិនបានមួយរដូវកាលទេ បើទៅដឹកនាំក្លឹបដូច Real Madrid

លោក Antonio Conte អាចនឹងដឹកនាំក្រុមឈ្នះពាននៅក្នុងលីគអ៊ីតាលី និង អង់គ្លេស ប៉ុន្ដែគ្រូបង្វឹករបស់ Inter Milan រូបនេះ ប្រហែលជាដឹកនាំក្រុម Real Madrid មិនដល់មួយរដូវកាលនោះទេ នេះបើតាមការលើកឡើងរបស់អតីតកូនក្រុម Diego Costa។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានចាត់ទុកថាជាគ្រូបង្វឹកកំពូលមួយរូបនៅអឺរ៉ុប ដោយរូបលោកធ្លាប់ដឹកនាំ Juventus ឈ្នះពាន Serie A ៣រដូវកាលជាប់គ្នា ហើយសម្រាប់ការចំណាយពេល២រដូវកាលនៅ Chelsea លោកបានឈ្នះពាន Premier League និង FA Cup។

កំឡុងពេលដែលលោកដឹកនាំនៅទឹកដី Stamford Bridge គ្រូបង្វឹករូបនេះបានផ្ញើសារទៅកាន់ Costa ថារូបគេលែងស្ថិតនៅក្នុងគម្រោងក្រុមដែលលោកដឹកនាំតទៅទៀតហើយ។ ក្រោយមកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ បានចាកចេញពីក្លឹបអង់គ្លេសត្រលប់ទៅ Atletico Madrid វិញ។

ទោះយ៉ាងណាក្ដី កីឡាករវ័យ៣១ឆ្នាំរូបនេះបានបញ្ជាក់ថា រូបគេលេងមានបញ្ហាជាមួយនឹងលោក Conte ដោយបានលើកឡើងថា លោកជាគ្រូបង្វឹកដ៏មានទេពកោសល្យ បើទោះបីជាពុំសូវមានភាពភាពស្និទ្ធស្នាលចាំបាច់ ដើម្បីដឹកនាំក្រុមដូច Real Madrid។

Costa បានថ្លែងប្រាប់ ESPN ថា៖ “Conte ហើយនឹងខ្ញុំមានបញ្ហាក្រៅទីលាន ប៉ុន្ដែខ្ញុំគិតថា គាត់ពិតជាគ្រូបង្វឹកល្អម្នាក់។ ខ្ញុំលែងមានអារម្មណ៍មិនល្អចំពោះ Conte ទៀតហើយ ប៉ុន្ដែដើម្បីអាចក្លាយជាកំពូលអ្នកចាត់ការក្លឹបបាន គាត់ត្រូវតែផ្លាស់ប្ដូរភាពជាមនុស្សក្នុងការដឹកនាំក្រុម។ វាពិតជាគួរឲ្យសង្ស័យណាស់។ នៅក្នុងក្រុមដូចជា អាចនិយាយបានថា Real Madrid គាត់ប្រហែលដឹកនាំមិនដល់មួយរដូវកាលទេ។”

ប្រភព៖ Goal

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker