fbpx
បារាំងបាល់ទាត់អឺរ៉ុប

Drogba ចុច​ឈ្មោះ​អ្នក​ជំនាន់​ក្រោយ​ពីរ​រូប សង្ឃឹម​ស្នង Ballon d’Or ពី Ronaldo និង Messi

អតីត​វីរបុរស​នៅ​ក្លឹប Chelsea គឺ​លោក Didier Drogba ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ក្លឹប Paris Saint-Germain ទាំង​ពីរ​រូប​រួម​មាន Kylian Mbappe និង Neymar Jr គឺ​សក្តិសម​ជា​អ្នក​បន្ទាប់​ដែល​ត្រូវ​ស្នង​តំណែង​ពាន Ballon d’Or នៅ​ថ្ងៃ​អនាគត។

Mbappe និង Neymar

ជជែក​ប្រាប់​សារព័ត៌មាន ខ្សែ​ប្រយុទ្ធ​សម្បុរ​ខ្មៅ​ធ្លាប់​លេង​នៅ Stamford Bridge និយាយ​ថា៖ “Neymar និង Mbappe ប្រាកដ​ជា​អាច​ឈ្នះ Ballon d’Or នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ដោយ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ចំណោម​កីឡាករ​លេចធ្លោ ពោល​គឺ​មាន​បែប​នេះ​តិចតួច​បំផុត​ក្នុង​លោក”។

Didier Drogba
Neymar និង Mbappe

យ៉ាងណាមិញ​សម្រាប់​ឆ្នាំ ២០១៩ នេះ បើ​យើង​មើល​តាម​ស្ថានភាព​ជាក់ស្តែង​អ្នក​ទាំង​ពីរ​គឺ​មិន​ទាន់​មាន​ឱកាស​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បេក្ខភាព​ឈរ​ឈ្មោះ ៣ រូប​ចុង​ក្រោយ​រួម​មាន Lionel Messi, Cristiano Ronaldo និង Virgil van Dijk៕ ប្រភព៖ FoxSportAsia

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker