fbpx
អ៊ីតាលី

Dybala គាស់កកាយពីអនាគតរបស់ខ្លួន ក្រោយមានចចាមអារ៉ាមជោគជាំ ពាក់ព័ន្ធ Man United & Tottenham

Paulo Dybala បាននិយាយពីអនាគតរបស់ខ្លួន នៅក្លឹប Juventus ក្រោមការដឹកនាំរបស់គ្រូបង្វឹក Maurizio Sarri បន្ទាប់ពីមានចចាមអារ៉ាមជាច្រើន ថាខ្សែប្រយុទ្ធរូបនេះ ស្វែងរកទ្រនំថ្មីកាលពីរដូវក្ដៅកន្លងទៅ។

Paulo Dybala

Dybala បានរកគ្រាប់បាល់បើកឆាក នៅក្នុងការប្រកួតជ័យជំនះ ២-១ សំរាប់ Juventus ទល់នឹងក្រុម Inter Milan ហើយជួយឲ្យក្រុមការពារជើងឯកឈានជើងមកកាន់កំពូលតារាង Serie A។

មានចចាមអារ៉ាមជាច្រើន បានចុះផ្សាយថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ អាចនឹងចាកចេញពីទីក្រុងទូរីន កាលពីរដូវក្ដៅ មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទទ្វារ ហើយរូបគេមានទំនាក់ទំនង ក្នុងការផ្ទេរទៅកាន់ក្លឹប Manchester United, Tottenham Hotspur និង Paris Saint-Germain ជាដើម។

Dybala អបអរគ្រាប់បាល់របស់ Higuain

ប៉ុន្ដែ កីឡាករវ័យ២៥ឆ្នាំរូបនេះ បានថ្លែងប្រាប់ Tuttosport ថា៖ “ខ្ញុំមិនដែលបានជួបប្រទះ រដូវក្ដៅដ៏លំបាកបែបនេះឡើយ។ ជាការពិត នៅពេលដែលលឺឈ្មោះរបស់អ្នកនៅគ្រប់ក្រុមដែលអ្នកមិនចង់ទៅចូលរួម វាមិនមែនជារឿងដ៏ល្អនោះទេ។ ប៉ុន្ដែវាជាបាល់ទាត់។

“មុនពេលដែលទីផ្សារដោះដូរចាប់ផ្ដើម ខ្ញុំបាននិយាយនៅក្នុងបទសម្ភាសន៍រួចមកហើយ ដែលខ្ញុំបាននិយាយថា ខ្ញុំចង់បន្ដស្នាក់នៅទីក្រុងទូរីន, ក្រោយមកខ្ញុំមិនដែលនិយាយម្ដងទៀតនោះទេ សូម្បីតែនៅក្នុងព្រឹត្តិការណ៍ Copa America។

“ខ្ញុំគិតថា វាជារឿងដែលសំខាន់ក្នុងការបកស្រាយនៅលើទីលានប្រកួត, ជាមួយនឹងការពិត។ អ្នកមិនដឹងនោះទេ ថាតើទីផ្សារដោះដូរ នឹងដំណើរការយ៉ាងណា រហូតដល់ថ្ងៃចុងក្រោយ ប៉ុន្ដែខ្ញុំចង់ស្នាក់នៅទីនេះ ខ្ញុំចង់បន្ដអាជីពនៅ Juventus។”

ប្រភព៖ Be Soccer

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker