fbpx
បារាំងបាល់ទាត់អឺរ៉ុប

Emery សរសើរកីឡាករ PSG ម្នាក់ ថាងាយស្រួលក្នុងការបង្វឹកបំផុត នឹងអាចវិវត្តខ្លួនជាកីឡាករលំដាប់កំពូល

អតីតអ្នកចាត់ការក្រុម Arsenal និង Paris Saint-Germain លោក Unai Emery បានបង្ហើបថាខ្សែប្រយុទ្ធ Neymar គឺជាកីឡាករ ដែលងាយស្រួលក្នុងការបង្វឹកបំផុត ផ្ទុយពីរបាយការណ៍ផ្សេងៗ ដែលលើកឡើងថាកីឡាករប្រេសុីលរូបនេះ មិនងាយស្រួលសម្រាប់អ្នកចាត់ការក្រុម ដើម្បីបង្វឹកឡើយ ។

Unai Emery

មិនតែប៉ុណ្ណោះលោក Emery ថែមទាំងអះអាងទៀតថា Neymar នៅតែអាចមានឱកាស ដើម្បីក្លាយជាកីឡាករលេខលំដាប់លេខ ១ នៅលើពិភពលោកនាពេលអនាគត ។

Neymar

រំលឹកផងដែរថាលោក Emery បានចំណាយពេល ២ ឆ្នាំជាមួយក្លឹប ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ ចន្លោះឆ្នាំ ២០១៦ និង ២០១៨ ប៉ុន្តែមិនក្រោយទទួលបានរដូវកាលមិនល្អមួយ លោកត្រូវបានក្លឹបបណ្តេញចេញ នឹងសម្រេចផ្លាស់ទៅកាន់ក្រុម Arsenal ជំនួសវិញ ។

ហើយយ៉ាងណាមិញ នៅក្នុងបទសម្ភាសជាមួយ France Football កាលពេលថ្មីៗនេះលោក Emery បានបង្ហើបប្រាប់ពីពេលវេលារបស់លោកនៅក្រុម PSG ដោយបាននិយាយថា ៖ ” ជាមួយនឹងកីឡាករអស្ចារ្យម្នាក់ អ្នកមិនអាចប្រាប់គាត់ឲ្យត្រៀមខ្លួន ដើម្បីក្រុមនោះទេ តែអ្នកត្រូវតែធ្វើឲ្យក្រុមមួយ ត្រៀមរួចរាល់សម្រាប់គាត់វិញ ” ។

Neymar

លោកបន្តទៀតថា ៖ ” ផ្ទុយស្រឡះពីពាក្យដែលគេនិយាយកន្លងមក Neymar ពិតជាងាយស្រួលក្នុងការបង្វឹកណាស់ ។ គាត់ចូលចិត្តបាល់ទាត់ ហើយមានបេះដូងល្អ ។ គាត់នៅតែមានឱកាសក្លាយជាកីឡាករលំដាប់លេខមួយ ” ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់​៖ Klopp ត្រូវបានប្រាប់ឲ្យទិញតារាឆ្នើមរូបនេះ មកជំនួស Firmino បើសិនចង់ឲ្យតំបន់ប្រយុទ្ធ Liv កាន់តែគួរឲ្យខ្លាច

អតីតជើង​ចាស់លោក Danny Murphy ជឿជាក់ថាការចុះហត្ថលេខារបស់ Kylian Mbappe នឹងធ្វើឱ្យតំបន់ប្រយុទ្ធរបស់ក្រុម Liverpool កាន់តែគួរឱ្យខ្លាចជាងនេះ បើទោះបីជាពេលបច្ចុប្បន្ន កីឡាករ Roberto Firmino កំពុងធ្វើបានយ៉ាងល្អក៏ដោយ ។

Danny Murphy 

គួរបញ្ជាក់ថាខ្សែប្រយុទ្ធក្រុម Paris Saint-Germain រូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដី Anfield ខណៈដែលលោក Jurgen Klopp ត្រូវបានគេយល់ថាជាអ្នកកោតសរសើរដ៏ធំមួយរបស់ខ្សែប្រយុទ្ធបារាំងរូបនេះ ចំពេលកីឡាករ Firmino ក៏ត្រូវបានផ្សារភ្ចាប់ក្នុងការផ្ទេរទៅកាន់ក្លឹប Bayern Munich ផងដែរ ។

Kylian Mbappe

ហើយយ៉ាងណាមិញ Firmino បានក្លាយជាផ្នែកដ៏សំខាន់មួយ នៅក្នុងក្រុម Liverpool ដោយអាចស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម បាន ៧ លើកបន្ថែមទៀត សម្រាប់ក្រុមរបស់លោក Klopp ។

Roberto Firmino

ប៉ុន្តែទោះជាយ៉ាងណាជើងចាស់លោក Murphy គិតថាមានតែខ្សែការពារ Virgil van Dijk ប៉ុណ្ណោះ ដែលមិនអាចរកអ្នកមកជំនួសបាននៅក្នុងក្រុមហង្សក្រហម ហើយលោកគិតថាការផ្លាស់ប្តូរសម្រាប់ Mbappe នឹងធ្វើឲ្យតំបន់ប្រយុទ្ធរបស់ Liverpool កាន់តែគួរឲ្យខ្លាចមួយកំរិតទៀត ៕

ប្រភព: Metro 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker