fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេសអាល្លឺម៉ង់

Emre Can ផ្ញើសារមួយនេះភ្លាមជូន Sancho ជុំវិញ រឿងចង់ផ្លាស់ប្តូរទៅលេងនៅក្រុម Man Utd រដូវកាលក្រោយ

កីឡាករ Emre Can បានដាស់តឿនឲ្យខ្សែប្រយុទ្ធវ័យក្មេង Jardon Sancho បដិសេធការរផ្លាស់ប្តូរទៅកាន់ក្រុមបិសាចក្រហម Manchester United ដើម្បីបន្តអនគតរបស់គេ នៅទឹកដីអាល្លឺម៉ង់ ជាមួយក្រុម Dortmund តទៅមុខទៀត ។

Jardon Sancho 

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានក្លាយជាគោលដៅដ៏កំពូលមួយ របស់គ្រូបង្វឹកក្រុមបិសាចក្រហម លោក Ole Gunnar Solskjaer នៅមុនរដូវក្តៅខាងមុខនេះ ប៉ុន្តែ Can ជឿជាក់ថា Sancho គួរតែបោះបង់ការផ្លាស់ប្តូរនេះ គឺជារឿងដ៏ល្អបំផុត សម្រាប់អាជីពរបស់គេ ។

Jardon Sancho

មិនតែប៉ុណ្ណោះអតីតតារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool ដែលបានចូលរួមជាមួយ Sancho នៅក្នុងក្រុម Dortmund កាលពីខែមករារូបនេះ ជឿជាក់ថាកីឡាករវ័យក្មេងល្អដូចជាមិត្តរួមក្រុមរបស់គេរូបនេះ គឺមិនមានច្រើននោះទេ ។

Jardon Sancho

លើសពីនេះ Can បានរៀបរាប់ប្រាប់ទៅកាន់ Sport Bild ថា ៖ “ ខ្ញុំមិនមានហេតុផលអ្វី ដើម្បីដាក់ Manchester United ជាជម្រើសនៅពីមុខក្រុម Borussia Dortmund សម្រាប់ Sancho នោះទេ” ។ ” ខ្ញុំនឹងប្រាប់គាត់ឲ្យលេងជាមួយយើងបន្តទៀត ។ Jadon ជាប្រភេទកីឡាករវ័យក្មេងម្នាក់ ដែលមិនសូវមានច្រើននោះទេ ។ ខ្ញុំអាចកត់សម្គាល់ឃើញវាយ៉ាងឆាប់រហ័ស ។ គាត់សំខាន់ណាស់សម្រាប់យើង ” ៕​

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Roberto Carlos កៀកសឹងតែបានផ្ទេរមកកាន់ក្លឹបមួយនៅ PL តែការផ្ទេរមិនបានសម្រេច

វីរបុរសប្រេស៊ីលលោក Roberto Carlos បានទំលាយថា រូបលោកមានការកៀកនឹងផ្ទេរទៅកាន់ Chelsea កាលពីឆ្នាំ ២០០៧ ប៉ុន្ដែចុងក្រោយការផ្ទេរបែជាមិនអាចធ្វើទៅបាន។

អតីតខ្សែការពាររូបនេះ មិនមានតម្លៃផ្ដាច់កុងត្រានោះទេ នៅពេលនោះ ក្រោយពីចែកផ្លូវគ្នាជាមួយ Real Madrid បន្ទាប់ពីចំណាយពេលអស់១១ឆ្នាំនៅទឹកដី Santiago Bernabeu។

លោក Carlos បាននិយាយថា៖ “ខ្ញុំមានសំណើ២ ពីក្លឹប Fenerbahce និង Chelsea។ Chelsea មិនអាចធ្វើទៅបាន ដូច្នេះខ្ញុំក៏ចុះហត្ថលេខាសម្រាប់ Fenerbahce។”

“ប៉ុន្ដែជាមួយ Chelsea វាពិតជាកៀកមែនទែន។ មានការព្រមព្រៀង ហើយខ្ញុំគ្រាន់តែទៅទីនោះ ដើម្បីចុះហត្ថលេខាលើកុងត្រា។ វាត្រឹមតែមួយសប្ដាហ៍មុនពេលដែលខ្ញុំចុះហត្ថលេខាសម្រាប់ Fenerbahce ហើយខ្ញុំបានទៅទីក្រុងប៉ារីស ទៅជួបជាមួយលោក Roman Abramovich(ម្ចាស់ក្លឹប Chelsea) ហើយនឹង Reter Kenyon(អតីនាយកប្រតិបត្ដិ)។”

លោកបានបន្ដថា៖ “ប៉ុន្ដែជាអកុសល នៅពេលចុងក្រោយអ្វីៗមិនអាចទៅរួច មុនពេលសម្រេច ដែលវាបានកើតឡើងច្រើនដងរួចមកហើយនៅក្នុងវិស័យបាល់ទាត់។ បញ្ហាគឺជាមួយនឹងមេធាវី។”

ប្រភព៖ Goal

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker