fbpx
អង់គ្លេស

Eric Djemba ថាតារាឆ្នើម Liverpool រូបនេះ មើលយូរៗទៅ ដូច Cristiano Ronaldo ដែរ

អតីតជើងចាស់លោក Eric Djemba-Djemba បានប្រៀបធៀបខ្សែបម្រើរបស់ក្លឹប Liverpool កីឡាករ James Milner ជាមួយនឹងអតីតតរាឆ្នើមរបស់ក្រុម Manchester United កីឡាករ Cristiano Ronaldo ។

James Milner 

គួរបញ្ជាក់ផងដែរថា Milner ទើបតែលើកពានរង្វាន់ក្របខ័ណ្ឌ Premier League ជាមួយក្រុម Liverpool ដែលជាពានទីបីក្នុងអាជីពរបស់គេ ខណៈ Ronaldo បានឆ្លងកាត់រឿងរ៉ាវជាច្រើន ដើម្បីទទួលបានងារជាកីឡាករឆ្នើមជាងគេនៅលើពិភពលោក ។

James Milner

ហើយយ៉ាងណាមិញ Djemba-Djemba ដែលធ្លាប់បានចំណាយពេលលេងជាមួយតារាឆ្នើមទាំង ២ រូបនេះ ទាំងនៅក្រុម Aston Villa និង Manchester United បានពន្យល់ពីមូលហេតុដែល Milner មានអ្វីដែលដូចទៅនឹង Ronaldo ដែរ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ Djemba-Djemba បានប្រាប់ BettingApps.com ថា ៖ “ Ronaldo បានធ្វើអ្វីគ្រប់យ៉ាង ។ គាត់តែងទៅដល់កន្លែងហ្វឹកហាត់មុនគេ ។ គាតគឺមិនគួរឲ្យជឿ! ហើយគាត់តែងតែឈ្លក់វង្វេងនឹងការហ្វឹកហាត់ នឹងអភិវឌ្ឍខ្លួនជានិច្ច ។ សូម្បីតែនៅផ្ទះ គាត់ក៏ធ្វើការហ្វឹកកាត់បន្ថែមទៀតផងដែរ ” ។

គាត់បន្ថែមទៀតថា ៖ “ ហើយសម្រាប់ James Milner វិញ គឺពិតជាដូចទៅនឹង Ronaldo ខ្លាំងណាស់ គាត់ហ្វឹកហាត់រាល់ថ្ងៃ ។ ។ មិនតែប៉ុណ្ណោះគាត់ក៏មានចិត្តគំនិត និងរបៀបរស់នៅស្រដៀងនឹង Ronaldo ផងដែរ ។ រួមទាំងការលះបង់ ១០០ ភាគរយទៅលើបាល់ទាត់ផងដែរ ” ៕​

James Milner

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Klopp លើកឈ្មោះកូនក្រុមរបស់គាត់ ២ រូប ដែលសក្តិសមទទួលបានពានកីឡាករល្អបំផុតប្រចាំឆ្នំារបស់ Liverpool

ថ្លែងនៅក្នុងវីដេអូមួយរបស់ ‘DAZN’ គ្រូបង្វឹកលោក Jurgen Klopp ត្រូវបានគេស្នើសុំឱ្យជ្រើសរើសកីឡាករល្អបំផុត នៅក្នុងក្រុមហង្សក្រហម Liverpool សម្រាប់រដូវកាលនេះ ខណ:គាត់បានបង្ហាញពីឈ្មោះកូនក្រុមរបស់គាត់រហូតដល់ទៅ ២ រូប ដើម្បីចែករំលែកពានរង្វាន់កិត្តិយសមួយនេះ ។

Mohamed Salah និង Sadio Mane 

បញ្ជាក់ផងដែរថា បើទោះបីហង្សក្រហម Liverpool បានធ្លាក់ចេញពី Champions League ក៏ដោយក្តី ប៉ុន្តែក៏ពួកអាចគ្រង់តំណែងជើងឯកពានរង្វាន់ក្របខ័ណ្ឌ Premier League កាលពីពេលថ្មីៗនេះ ដែលជាហេតុធ្វើឲ្យក្រុមរបស់ពួកគេនៅតែទទួលបានភាពលេចធ្លោ ខណ:លោក Klopp បានបញ្ជាក់ថា Mohamed Salah និង Sadio Mane សក្តិសមទទួលបានងារជាកីឡាករល្អបំផុតនៅក្នុងក្រុមរបស់គាត់រដូវកាលនេះ ។

Mohamed Salah

ជាក់ស្តែង Salah កំពុងមានរដូវកាលដ៏អស្ចារ្យមួយផ្សេងទៀត ដោយអាចស៊ុតបញ្ចូលទីបាន ២១ គ្រាប់ និង Assist ចំនួន ១០ លើកបន្ថែមទៀត ។ ខណ: Mane ក៏មានទម្រង់លេងគួរឲ្យកត់សម្គាល់ផងដែរ ដោយមានគ្រាប់បាល់ចាញ់ Salah ២ គ្រាប់ និងចាញ់ Assist ១ លើកប៉ុណ្ណោះ សម្រាប់រដូវកាលនេះ ។

Mohamed Salah និង Sadio Mane

ហើយយ៉ាងណាមិញ នៅក្នុងការជ្រើសរើសនេះ​ លោក Klopp បាននិយាយថា ៖ “ខ្ញុំមិនដឹងថាមួយណាល្អជាងទេ ។ ខ្ញុំស្រឡាញ់ពួកគេទាំងពីរ ។ សម្រាប់ខ្ញុំពួកគេទាំងពីរគឺជាកីឡាករមិនគួរឱ្យជឿ ដូច្នេះខ្ញុំមិនដឹងថាខ្ញុំត្រូវសម្រេចចិត្តជ្រើសរើសយកមួយណា ក្នុងចំណោមពួកគេទាំងពីរ ។ ពោលគឺ Salah និង Mane សក្តិសមទទួលបានវាទាំង ២ នាក់ ” ។

ប្រភព: Besoccer 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker