អង់គ្លេស

Ferdinand ដាក់ឈ្មោះ Van Dijk ចូលក្នុងចំណោមខ្សែការពារកណ្តាលល្អបំផុតទាំង ៥ រូប ក្នុងប្រវត្តិសាស្រ្ត Premeir League

ជើងចាស់លោក Rio Ferdinand បាននិយាយថាកីឡាករ Virgil Van Dijk របស់ Liverpool ថាជាខ្សែការពារឆ្នើមបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន និងជាខ្សែការពារកំពូលម្នាក់ក្នុងចំណោមខ្សែការពារកណ្តាលកំពូលទាំង ៥ ក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Premier League ។

Virgil Van Dijk  

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិហូឡង់រូបនេះ បានទទួលរដូវកាលដ៏អស្ចារ្យមួយទៀតនៅឯទឹកដី Anfield ក្រោមការដឹកនាំលោក Jurgen Klopp ជាមួយនឹងការឈ្នះពានរង្វាន់ Premier League និងអាចរក្សាសំណាញ់របស់ក្រុមហង្សក្រហមបាន ១៥ លើកផងដែរ នៅរដូវកាល ២០១៩-២០ នេះ ។

Virgil Van Dijk

ហើយយ៉ាងណាមិញអតីតខ្សែការពារក្រុមបិសាចក្រហម Manchester United លោក Ferdinand ជឿជាក់ថាគ្មាននរណាម្នាក់ ដែលល្អជាង Van Dijk ទៀតទេនៅពេលបច្ចុប្បន្ននេះ ។

Virgil Van Dijk

មិនតែប៉ុណ្ណោះដោយថ្លែងនៅលើទៅកាន់ Beautiful Game Podcast លោក Ferdinand បាននិយាយថា ៖ “ ខ្ញុំចូលចិត្តគាត់ ។ ខ្ញុំគិតថាគាត់ល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ គាត់ពិតជាកីឡាករកំពូលម្នាក់ ប៉ុន្តែខ្ញុំគិតថាគាត់នៅទាន់អាចប្រកួតប្រកួតជាមួយ នឹងខ្សែការពារកណ្តាលដទៃទៀត ដែលស្ថិតនៅក្នុងយុគសម័យរបស់ខ្ញុំបាននៅឡើយទេ ” ។

លោកបន្តទៀតថា ៖ ”  ហើយប្រសិនបើឲ្យខ្ញុំដាក់ឈ្មោះខ្សែការពារកណ្តាលកំពូលៗ នៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Premier League ខ្ញុំគិតថាមានដូចជា Nemanja Vidic, Vincent Kompany, John Terry, Van Dijk និង Sol Campbell ។ ពួកគេអាចជាជម្រើសល្អបំផុតទាំងប្រាំរបស់ខ្ញុំ ” ៕

Vincent Kompany, John Terry

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Juventus ចង់យក Bernardeschi ទៅដូរយកតារាឆ្នើមរបស់ក្រុម Man Utd ម្នាក់ មកចាប់ដៃគូជាមួយ De Ligt

ក្លឹបសេះបង្កង់ Juventus កំពុងសំលឹងឃើញការចុះហត្ថលេខាលើកីឡាករ Chris Smalling របស់ក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ខណ:ពួកគេមានឆន្ទៈក្នុងការផ្តល់ជូនកីឡាករ Federico Bernardeschi នៅក្នុងកិច្ចព្រមព្រៀងដោះដូរមួយនេះះផងដែរ ។

Federico Bernardeschi 

គួរបញ្ជាក់ផងដែរថាខ្សែការពាររូបនេះ បានចំណាយនៅក្នុងប្រទេសអ៊ីតាលីជាមួយក្រុម Roma សម្រាប់លក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅមុន ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គេ ប៉ុន្តែទោះជាយ៉ាងណាគេបានត្រៀមខ្លួនរួចស្រេច ដើម្បីវិលត្រឡប់ទៅទឹកដី Old Trafford វិញ ។

Chris Smalling

តែទោះជាយ៉ាងណាក្រុមនៅអ៊ីតាលីមួយនេះ ចង់រក្សា Smalling ទុក ជាមួយនឹងលក្ខខណ្ឌជាអចិន្រ្តៃយ៍ ប៉ុន្តែពួកគេនៅមានការស្ទាក់ស្ទើ ចំពោះតម្លៃខ្លួនស្នើសុំពីសំណាក់ក្រុម United ដែលវាអាចបើកឱកាសដល់ក្រុម Juventus  ។

Chris Smalling

ជាក់ស្តែងទាំង Leonardo Bonucci និង Giorgio Chiellini សុទ្ធតែមានវ័យចំណាស់ទៅហើ ខណ:ក្រុម Juventus មើលឃើញ  Smalling ជាជម្រើសដ៏សក្តិសមបំផុតមួយ ដែលបានមកចាប់ដៃគូលេងជាមួយកីឡាករ Matthijs de Ligt សម្រាប់រយ:ពេលយូរអង្វែងមួយ ៕

Matthijs de Ligt

ប្រភព: Mirror 

 

You may also like