fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Ferdinand ធីបចោល Martial ខណ:លោកប្រាប់ពីឈ្មោះខ្សែប្រយុទ្ធជួរមុខទាំង ៣ ក្នុងក្តីសម្រៃ សម្រាប់ក្រុម United

អតីតខ្សែការពារលោក Rio Ferdinand របស់ក្លឹបបិសាចក្រហម Manchester United បានបង្ហើបពីខ្សែប្រយុទ្ធជួរមុខទាំងបីក្នុងក្តីស្រម៉ៃរបស់លោក សម្រាប់ក្លឹប ខណ:គាត់មិនបានរាប់បញ្ចូលទាំងកីឡាក Anthony Martial ឡើយ ។

Rashford 

គួរបញ្ជាក់ថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះ អាចរកបាន ១១ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ៣ ដង នៅក្របខ័ណ្ឌ Premier League រដូវកាលនេះ មុនពេលមានការផ្អាក ប៉ុន្តែ Martial តែងត្រូវបានគេធ្វើការរិះគន់ជាញឹកញាប់ ចំពោះការមិនប្រឹងប្រែងហ្វឹកហាត់របស់គេ ។

Anthony Martial

ហើយយ៉ាងណាមិញនៅពេលត្រូវបានគេសួរនៅលើបណ្តាញសង្គម Instagram ថាតើនរណានឹងក្លាយជាខ្សែប្រយុទ្ធជួរមុខដ៏លេចធ្លោទាំង ៣ របស់ក្រុម United នៅរដូវកាលក្រោយ ខណ:ជើងចាស់លោក Ferdinand បានជ្រើសរើសយកកីឡាករ Rashford រួមទាំងតារាឆ្នើមវ័យក្មេងពីរផ្សេងទៀតផងដែរ ។

Jadon Sancho

មិនតែប៉ុណ្ណោះលោក Ferdinand បាននិយាយថា ៖ “អូ! តើខ្ញុំនឹងជ្រើសនរណាសម្រាប់ខ្សែប្រយុទ្ធទាំងបីរបស់ Manchester United? ក្រុមក្នុងក្តីស្រម៉ៃ មានដូចជា Rashford, Kylian Mbappe, Jadon Sancho ” ។

Kylian Mbappe

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Ceballos ត្រៀមខ្លួនចាកចេញពី R.Madrid ព្រោះចង់ដើរចូលក្លឹបមួយនេះ ជាជាងបានកុងត្រាអចិន្ត្រៃយ៍នៅ Arsenal

កីឡាករ Dani Ceballos បានត្រៀមខ្លួនរួចស្រេច ដើម្បីចាកចេញពីក្រុម Real Madrid ក្នុងការស្វែងរកឱកាសលេងទៀងទាត់មួយ ដោយចង់វិលទៅចូលរួមជាមួយអតីតក្លឹប Real Betis របស់គេវិញ​ ជាជាងទទួលបានកុងត្រាអចិន្ត្រៃយ៍នៅ Arsenal ។

Dani Ceballos 

គួរបញ្ជាក់ថាខ្សែបម្រើរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង អំឡុងពេលវេលាខ្ចីជើងរបស់គេ នៅទឹកដី Emirates រដូវកាលនេះ ហើយអ្នកចាត់ការក្រុមលោក Mikel Arteta ត្រូវបានគេរាយការណ៍ថាចង់ធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍មួយ សម្រាប់រូបគេ ។

ប៉ុន្តែទោះជាយ៉ាងណាបើយោងតាមរបាយការណ៍ពី Estadio Deportivo បានអះអាងថា Ceballos ហាក់ពេញចិត្តក្នុងការផ្លាស់ទៅកាន់អតីតក្លឹប Real Betis របស់គេវិញ ជាជាងបន្តលេងនៅក្រុមបច្ចុប្បន្នរបស់គេ ។

Dani Ceballos

គួរបញ្ជាក់ថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ នឹងត្រូវផុតកុងត្រាខ្ចីជើងជាមួយក្រុម Arsenal នៅចុងបញ្ចប់រដូវកាលនេះ ហើយគេគ្មានសង្ឃឹមក្នុងការវិលទៅកាន់ក្លឹប R.Madrid វិញនោះទេ ដោយសារតែគ្រូបង្វឹកលោក Zinedine Zidane ត្រូវបានគេយល់ថាកំពុងមានបំណងចង់នាំយកកីឡាករថ្មីផងដែរ ក្រោយពីមានទំនាក់ទំនងជាមួយខ្សែបម្រើជាច្រើនរួមមាន Paul Pogba, Fabian Ruiz និង Donny van de Beek ៕

Dani Ceballos

ប្រភព: DailY Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker