fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Ferdinand ព្រមានក្រុម Man Utd ហាមមិនឲ្យចុះហត្ថលេខាលើកីឡាកររូបនេះ ចូលក្រុមដាច់ខាត

អតីតជើងចាស់លោក Rio Ferdinand ជឿជាក់ថាក្រុមបិសាចក្រហម Manchester United មិនគួរចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើកីឡាករ Philippe Coutinho នោះទេ ចំពេលពួកគេកំពុងមានទំនាក់ទំនងជាមួយអតីតកីឡាកររបស់ក្រុម Liverpool រូបនេះ ក្នុងការនាំយកមកកាន់ក្របខ័ណ្ឌ Premier League វិញ ។

Philippe Coutinho

ជាក់ស្តែង Coutinho បានបរាជ័យក្នុងការឈានដល់កម្រិតខ្ពស់មួយ សម្រាប់អាជីពរបស់គេ នៅឯក្រុម Barcelona និង Bayern Munich បន្ទាប់ពីការសម្រេចចិត្តដើរចេញពីទឹកដី Anfield កាលពីខែមករាឆ្នាំ ២០១៨ កន្លងទៅ ហើយវាត្រូវបានគេយល់ថាក្លឹបអេស្ប៉ាញចង់បញ្ជូនខ្សែបម្រើរូបនេះ ត្រលប់ទៅអង់គ្លេសវិញនៅរដូវក្តៅខាងមុខ ។

Philippe Coutinho

ប៉ុន្តែទោះជាយ៉ាងជើងចាស់លោក Ferdinand ធ្លាប់គិតថាខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ នឹងក្លាយជាកីឡាករដ៏ល្អម្នាក់ ប្រសិនបើក្លឹប United មិនទាន់អាចចុះហត្ថលេខាលើ Bruno Fernandes បាន នៅក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករា ប៉ុន្តែមកដល់ពេលនេះ លោកបានចោទសួរថា តើ Coutinho មានកន្លែងណាដែលសក្តិសមត្រូវលេង ក្នុងទឹកដី Old Trafford នៅពេលនេះ ។

Bruno Fernandes

ហើយមិនតែប៉ុណ្ណោះលោក Ferdinand បានផ្តល់យោបល់ថា Coutinho នឹងមានលក្ខណៈល្អប្រសើរជាង ​បើគេផ្លាស់ទៅលេងនៅក្រុម Tottenham Hotspur ឬ Arsenal បើទោះបីជាគាត់បានសារភាពថាកិច្ចព្រមព្រៀងមួយ អាចមានតម្លៃខ្ពស់ក៏ដោយ ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker