fbpx
FIFAបាល់ទាត់អឺរ៉ុប

FIFA ចេញ​មុខ​បកស្រាយ​រឿង​កាត់ចោល​សន្លឹក​បោះឆ្នោត​របស់​ជម្រើស​ជាតិ​អេហ្សីប

FIFA ​បាន​រង​មតិ​រិះគន់​និង​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​កីឡា​បាល់ទាត់ ក៏​ដូច​ជា​មួយ​ផ្នែក​តូច​នៃ​ប្រធាន​ក្រុម​ឬ​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ដែល​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ចំណាត់ការ​រៀប​ចំ​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ​ពាន​រង្វាន់ The Best ឆ្នាំ ២០១៩ នេះ។

កីឡាករ Lionel Messi

 

រឿង​ធំ​បំផុត​គឺ​បាន​កើត​ឡើង​សម្រាប់​ជម្រើស​ជាតិ​អេហ្សីប​ដែល​ពុំ​ឃើញ​មាន​សន្លឹក​បោះឆ្នោត​របស់​អ្នកចាត់ការ​លោក Shawki Ghareeb និង​ប្រធាន​ក្រុម Ahmed Elmohamady។ ការ​ខកខាន​នេះ​រហូត​ធ្វើ​ឲ្យ​មាន​ដំណឹង​ថា Mohamed Salah ដែល​ជា​កីឡាករ​តំណាង​ប្រទេស​បះបោរ​ចង់​លេង​ឲ្យ​ជម្រើស​ជាតិ​ថែម​ទៀត។

លោក Shawki Ghareeb
​ប្រធាន​ក្រុម Ahmed Elmohamady

ឆ្លើយតប​នឹង​បញ្ហា​នេះ​ដែរ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ​បាន​ចេញ​មុខ​បកស្រាយ​ថា​ការ​ដែល​ខ្លួន​កាត់​ចោល​សន្លឹក​ឆ្នោត​របស់​ខាង​ជម្រើស​ជាតិ​អេហ្សីប ក៏​ដោយ​សារ​ពួក​គេ​ធ្វើ​ខុស​នូវ​គោលការណ៍​របស់​សហព័ន្ធ។

កីឡាករ Lionel Messi

នៅ​ចុង​សន្លឹក​នៃ​ការ​ចុះ​ហត្ថលេខា​គឺ​ពួក​គេ​បាន​ប្រើប្រាស់​អក្សរ​ធំ [Capital Letter] ហើយ​សន្លឹក​ដែល​ទទួល​បាន​ពី​សហព័ន្ធ​បាល់ទាត់​អេហ្សីប​ផ្ញើ​មក FIFA នា​ថ្ងៃ​ទី ១៥ សីហា មុន​ផុត​កំណត់​ទទួល​យក ៤ ​ថ្ងៃ​នោះ​គឺ FIFA ​បាន​ផ្ញើ​ត្រលប់​ទៅ​វិញ ​ព្រោះ​មាន​ខុស​គោលការណ៍​ដែល FIFA កំណត់ ហើយ​ក៏​រំឭក​ទៅ​កាន់​ភាគី​ខាង​អេហ្សីប​ឲ្យ​ផ្ញើ​មក​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី ១៩ សីហា ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ទី ២១ សីហា​គ្មាន​ការ​ឆ្លើយតប​អ្វី​ទាំង​អស់​ពី​សហព័ន្ធ​បាល់ទាត់​អេហ្សីប បែប​នេះ​ហើយ​ទើប FIFA សម្រេច​មិន​រាប់​បញ្ចូល​សន្លឹក​ឆ្នោត​របស់​ពួក​គេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លម្អិត​លើ​គេហទំព័រ DailyMail៕

ប្រភព៖ DailyMail

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker