តាមដំណឹងចុងក្រោយ កីឡាករលេងតំណែងបម្រើ Arthur Melo មានភាគរយខ្ពស់ អាចនឹងត្រូវដើរចេញពីក្លឹប Juventus ហើយប្រហែលជាក្លឹប Arsenal ដែលនឹងក្លាយជាទ្រនំថ្មីរបស់គេនៅពេលបន្ទាប់។
បើតាមសារព័ត៌មាន Sky Sport ចុះផ្សាយថា ក្លឹបសេះបង្កង់ ក៏បានសម្លឹងឃើញគោលដៅ ដែលចង់យកមកជំនួស ខ្សែបម្រើប្រេស៊ីលរួចជាស្រេចដែរ តែសារនេះ គឺនឹងទៅប្រជែងជាមួយក្លឹប Man Utd ព្រោះអីក្លឹបបិសាចក្រហមក៏លឺថាចង់បានដែរ។ នោះគឺកីឡាករ Denis Zakaria នៃក្លឹប Borussia Monchengladbach។
បុរសវ័យ ២៥ ឆ្នាំខាងលើ ត្រូវបានគេស្គាល់ជាខ្សែបម្រើការពារ ដែលមានកម្ពស់ខ្ពស់ដល់ទៅ ១,៩១ ម៉ែត្រ ហើយគេក៏ត្រៀមនឹងផុតកុងត្រានៅបញ្ចប់រដូវកាលខាងមុខផងដែរ។ Man Utd ជាក្លឹបធំមួយ ដែលបានដាក់គោលដៅ ចង់បានកីឡាករស្វីស តែឥឡូវក៏មាន Juventus មួយទៀតនឹងចូលមកប្រជែង៕
ប្រភព៖ Sky Sports