ក្លឹបបិសាចក្រហម Man Utd នឹងមិនមានគម្រោងបន្តកុងត្រាថ្មី សម្រាប់លោក Ralf Rangnick នោះទេ ជារួមក្រោយចប់កុងត្រានាចុងខែមិថុនាខាងមុខ នោះក្លឹបនឹងសម្រេចនាំយកអ្នកចាត់ការពេញសិទ្ធណាមួយមកដឹកនាំ។
មានបេក្ខភាពធំៗជាច្រើន ដែលយើងធ្លាប់លេចលឺកន្លងមក តែយ៉ាងណាតាមរបាយការណ៍ថ្មីពីសារព័ត៌មាន El Nacional ចុះផ្សាយថ្ងៃនេះ គឺបង្ហាញថា ក្លឹបម្ចាស់ដី Old Trafford កំពុងចាប់អារម្មណ៍ទៅលើគ្រូនៃក្លឹប Atletico Madrid ដោយក្លឹបក៏មិនញញើ.តនោះដែរ ក្នុងការចាយវាយប្រាក់ឈ្នួល បើទោះបីបុរសសញ្ជាតិអាហ្សង់ទីន ជាប់ឈ្មោះជាគ្រូស៊ីថ្លៃបំផុតក្នុងលោកក៏ដោយ។
ប្រភពបានឲ្យដឹងថា United នឹងព្រមផ្តល់ប្រាក់ឈ្នួល ៤៨០ ០០០ ផោន/សប្តាហ៍ ឬប្រហែលជិត ២១ លានផោន/ឆ្នាំ ឲ្យតែ Simeone ព្រមដើរចេញពីក្លឹបកាន់ឆ្នាំ Atletico ហើយផ្ទេរមកដឹកនាំ Man Utd។
រំឭកដែរថា បុរសវ័យ ៥១ ឆ្នាំ បានមកដឹកនាំ At Madrid តាំងតែពីចុងខែធ្នូ ឆ្នាំ ២០១១ គិតមកទល់ពេលនេះ មានរយៈពេល ១ ទសវត្សមកហើយ។ រីឯសុពលភាពកុងត្រា គឺនៅសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៤៕
ប្រភព៖ El Nacional