អ្នកចាត់ការ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ អត់​បោះ​ឲ្យ Ronaldo តែ​បែរ​ជា​បោះ​ឲ្យ ៣ រូប​នេះ​វិញ

នៅ​ការ​បោះឆ្នោត​ពាន​រង្វាន់ The Best FIFA Men’s Player of the Year សម្រាប់​ឆ្នាំ ២០២១ គឺ​យើង​បាន​រក​ឃើញ​ហើយ បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Bayern Munich និង​ជម្រើស​ជាតិ​ប៉ូឡូញ គឺ Robert Lewandowski។

យ៉ាង​ណា​មក​មើល​ការ​បោះឆ្នោត​តំណាង​នៃ​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ឯ​ណេះ គ្រូ​របស់​ព័រទុយហ្គាល់ លោក Fernando Santos បែរ​ជា​មិន​ជ្រើស​យក​ឈ្មោះ​កូន​ក្រុម​របស់​ខ្លួន​ទៅ​វិញ ខណៈ​ដែល​ភាគច្រើន អ្នកចាត់ការ​ក្រុម​ឯ​ទៀត​រមែង​ជ្រើស​យក​យ៉ាង​ហោច​ណាស់ ១ នៃ​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន។

មក​មើល​ការ​បោះឆ្នោត​របស់ លោក Santos បែរ​ជា​ជ្រើស​យក Robert Lewandowski, Lionel Messi និង Mohamed Salah ​ឯ​ណោះ។ នេះ​បើ​ធៀប​នឹង​ការ​ជ្រើសរើស​របស់​ Ronaldo ផ្ទាល់ តំណាង​ឈ្មោះ​ប្រធាន​ក្រុម​ជម្រើស​ជាតិ គឺ​បាន​រើស​យក Lewandowski, Kante និង Jorginho៕

ប្រភព៖ Sportsmole