ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងបាត់បង់ Ousmane Dembele នៅពេលខាងមុខ ពោលនៅពេលសុពលភាពកុងត្រាត្រូវផុតកំណត់ នាបញ្ចប់រដូវកាល ហើយមិនលឺដំណឹងអំពីការបន្តកុងត្រាថ្មី អាចកើតឡើងទៅបាននោះទេ។
បើតាមសារព័ត៌មាន Sport ចុះផ្សាយថា ក្លឹបម្ចាស់ដី Camp Nou ក៏បានសម្លឹងរួចជាស្រេចដែរ នៅកីឡាករដែលអាចមកជំនួស តំណែងកីឡាករបារាំងខាងលើបាន សារនេះ គឺមើលឃើញសមត្ថភាពកីឡាករនៃក្លឹប Wolves ខ្សែប្រយុទ្ធស្លាប Adama Traore។
នេះជាខ្សែប្រយុទ្ធជំនាញខាងប្រើប្រាស់ល្បឿន ហើយតម្លៃរបស់គេ ក៏មិនជាថ្លៃពេកដែរ ព្រោះអីសល់កុងត្រាត្រឹមរយៈពេល ១៨ ខែ។ តាមពិតទៅ Traore ក៏ធ្លាប់ជាអតីតយុវជននៅក្លឹប Barcelona ដែលចាកចេញកាលពីឆ្នាំ ២០១៥ ដូច្នេះការវិលមកវិញសារនេះ សម្រាប់អ្នកចាត់ការលោក Xavi Hernandez គឺរំពឹងខ្ពស់ ថាគេនឹងអាចជួយក្រុមបានច្រើន៕
ប្រភព៖ Sport